Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វេណេហ្ស៊ុយអេឡា​ ច្រានចោលសំណើអាមេរិក

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានចេញសេចក្តីប្រកាសជាផ្លូវការ ច្រានចោលសំណើរបស់អាមេរិក ក្នុងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ដោយមានសមាសភាពចូលរួម មកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង លើកលែងតែ​ប្រធានាធិបតី  Nicolas Maduro ​និងមេដឹកនាំបក្សប្រឆាំង លោក​ Juan Guaido ​ដើម្បីរៀបចំការបោះឆ្នោតជាថ្មី។

បើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក Jorge Arreaza បានបញ្ជាក់ថា​ គោលនយោបាយរបស់អាមេរិក ចំពោះវេណេហ្ស៊ុយអេឡា គឺខុសគោលដៅហើយ។​ កន្លងមក ​អាមេរិក បានផ្តល់​ប្រាក់រង្វាន់ដល់ការចាប់មន្ត្រីជាន់ខ្ពស់បំផុតរបស់វេណេហ្ស៊ុយអេឡា ហើយពេលនេះស្នើបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថែមទៀត។ សំណើទាំងឡាយរបស់អាមេរិក គឺខុសច្បាប់ទាំងស្រុង ដូច្នេះវេណេហ្ស៊ុយអេឡា មិនអាចទទួលយកបានឡើយ​។ អាមេរិកមានគោលដៅតែមួយគត់ គឺផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់របសប្រទេសវេណេហ្ស៊ុយអេឡា​។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានស្នើដល់អាមេរិក ត្រូវតែបញ្ចប់គោលនយោបាយជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសវេណេហ្ស៊ុយអេឡា ក៏ដូចជា ការលុបចោលនូវទណ្ឌកម្មទាំងឡាយដល់ប្រទេសនេះ។ ការ​ដាក់ទណ្ឌកម្មជាឯកតោភាគី ជារឿងមិនសមហេតុផល ហើយវាប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋ ​នៅក្នុងប្រទេសដែលអធិបតេយ្យ និងឯករាជភាពពេញលេញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9096983