ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថា ពេលនេះរូបគេសឹងតែជាសះស្បើយ ១០០% ហើយ អំពីបញ្ហារបួសរបស់គេ។
កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសនេះ បានអវត្ដមានតាំងតែពីខែមករា មកម្ល៉េះ ក្រោយរងរបួសខ្នងធ្ងន់ក្នុងជំនួបដែល Man Utd យកឈ្នះ Wolve ដោយលទ្ធផល ១-០ ក្នុងទឹកដី Old Traffor នៃការប្រកួតពានរង្វាន់ FA Cup។
ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ MUTV ខែ្សប្រយុទ្ធវ័យក្មេងរូបនេះ បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ប្រសើរសឹងតែ១០ដងហើយ។ សម្រាប់ខ្ញុំ គឺពេលនេះត្រៀមធើ្វយ៉ាងណាដើម្បីវិលចូលទីលានវិញ ដោយចំណាយពេលហ្វឹកហាត់ឲ្យបានច្រើនតាមដែលអាចធើ្វទៅបាន»៕
ប្រភព៖ Manchester Evening News