លោក Pakpoom Vallisuta ប្រធានក្រុមហ៊ុន Quant Group និងជាទីប្រឹក្សាធនាគារវិនិយោគទុនឈានមុខគេរបស់ប្រទេសថៃបានទទួលមរណភាពដោយសារវីរុសកូរ៉ូណា។
រូបតំណាង
លោក Pakpoom និងក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ CP បានទៅចក្រភពអ់គ្លេសកាលពី៤សប្តាហ៍មុនដើម្បីទិញយកក្រុមហ៊ុន Tesco Lotus ថៃនិងម៉ាឡេស៊ី និងចរចាលើកិច្ចព្រមព្រៀងកាន់កាប់លុយចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក។ តាមរបាយការណ៍បានឱ្យដឹងថា អ្នកចូលរួមមួយចំនួននៅក្នុងកិច្ចប្រជុំបានធ្វើតេស្តឃើញវិជ្ជមានសម្រាប់វីរុសកូរ៉ូណាជាបន្តបន្ទាប់។ ក្រុមហ៊ុន CPគ្រុបបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា CP Retail Holding ដើម្បីគ្រប់គ្រងការទិញផ្សេងៗ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន CP Retail Holding មាន៤០% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Charoen Pokphand Holding ៤០% ជារបស់ក្រុមហ៊ុន CPALL និង ២០%ទៀតជារបស់ក្រុមហ៊ុន CPF ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CPគ្រុបថ្ងៃនេះបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក Pakpoom Vallisuta ហើយបានសរសើរចំពោះទេពកោសល្យ ជំនាញ និងការចូលរួមចំណែករបស់គាត់ចំពោះក្រុមហ៊ុន CPគ្រុប។ សមាជិកទាំងអស់នៃក្រុមចរចា CP បានទៅធ្វើតេស្តបន្ទាប់ពីពួកគេបានដឹងថាអ្នកឆ្លងវីរុសបានចូលរួមការប្រជុំ ប៉ុន្តែលទ្ធផលគឺពួកគេមិនមានផ្ទុកវីរុសនោះទេ។
ពិធីបុណ្យសពបានប្រារព្ធធ្វើនៅវត្តThat Thong។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD