ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបរិច្ចាគប្រាក់បៀវត្ស របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
បើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធឿន