គណបក្សប្រឆាំងរបស់ប្រទេសថៃបានសន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការពេញទំហឹងជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
លោក Sompong Amornvivat ប្រធានគណបក្ស ភឿថៃ បាននិយាយនៅថ្ងៃនេះថា ប្រទេសថៃឥឡូវនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធំធេងដែលកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ដោយជះឥទ្ធិពលទៅលើសុខភាព ប្រាក់ចំណូល និងសេដ្ឋកិច្ចជាដើម។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាប្រឆាំងទប់ទល់នឹងវីរុសនេះ។ ដោយយល់ឃើញថាការជួយសង្គ្រោះជីវិតគឺជាអាទិភាពទីមួយ លោក Sompong Amornvivat បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីជួយសង្គ្រោះជីវិតតាមរបៀបប្រកបដោយគតិបណ្ឌិត ដែលអាចជួយឱ្យការរីករាលដាលជំងឺមានចំនួនតិចតួចបំផុតក្នុងប្រទេស។
រូបតំណាង
លើសពីនេះ លោកប្រធានគណបក្ស ភឿថៃ បានស្នើសុំទៅរដ្ឋាភិបាលដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដោយសន្យាថាមិនធ្វើឱ្យប្រទេសថៃមានសភាពដុនដាបដូចនៅប្រទេសអ៊ីតាលីនោះទេ។ លោក Sompong បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែប្រើប្រាស់ប្រាក់របស់អ្នកបង់ពន្ធដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនរបស់ខ្លួន។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបាននិយាយថា“ នេះគឺជាពេលមួយដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីនាំប្រទេសឆ្លងផុតវិបត្ដិដ៏ធ្ងន់ធ្ងរនេះ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD