Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមប្រកាស COVID-19 ថា ជាជំងឺរាតត្បាតទូទាំងប្រទេស

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានប្រកាស​ជាផ្លូវការ​ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា COVID-19 ជាជំងឺឆ្លងរាតត្បាត​ នៅទូទាំង​ប្រទេស ខណៈវាបានឆ្លង ​សរុប​២១២នាក់ និង​នៅតាមក្រុង-ខេត្ត​ ចំនួន២៥កន្លែង ។​

អំឡុងពេលប្រកាសរបស់នាយករដ្ឋមន្ត្រី​ កាលពីគ្រាកន្លងមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការឆ្លង​រាតត្បាតជំងឺ COVID-19 នោះ វៀតណាម​មានតែ​៦នាក់ប៉ុណ្ណោះ ដែលបានឆ្លងជំងឺនេះ ស្ថិតនៅក្នុងខេត្តចំនួនបី៖ ខេត្ត Khanh Hoa, Thanh Hoa និង ខេត្ត​Vinh Phuc។

រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ យោងតាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន vnexpress អះអាងថា លោកនាយករដ្ឋមន្ត្រី​វៀតណាម បានប្រកាស​ជាផ្លូវ​ការ និងជាក់លាក់ថា ជំងឺ COVID-19 គឺជាជំងឺឆ្លងរាតត្បាតទូទាំងប្រទេស ដែលក្នុងនោះ​ទីក្រុង-ខេត្ត​ចំនួន​២៥ ក្នុងចំណោម​៦៣ បានឆ្លងជំងឺនេះ ។ ទីក្រុងហាណូយ និង​ទីក្រុងហូជីមិញ រងគ្រោះធ្ងន់ធ្ងរជាងគេ​។ 

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានវៀតណាម ​អះអាងថា គិតមកត្រឹមព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វៀតណាម​បានកត់ត្រាថា​ មានអ្នកជំងឺ COVID-19 ចំនួន​២១២នាក់ ក្នុងនោះ​​៦៣នាក់​បានចាកចេញពីមន្ទីរពេទ្យ។ ប្រទេសនេះ​​ពុំមាន​អ្នកជំងឺ COVID-19 បាត់បង់ជីវិត​នោះឡើយ ។ 

ជំងឺ COVID-19 បានឆ្លងរាលដាល និងឆក់យកអាយុជីវិត ​មនុស្សជាង ៤២ ៣០០នាក់ នៅលើដែនដី និងប្រទេសចំនួន​២១២​ នៅជុំវិញ​សកលលោក៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9096213