Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាម​ បញ្ចុះតម្លៃអគ្គិសនី​១០ភាគរយ​​ រយៈពេល​៣ខែ

រដ្ឋាភិបាលវៀតណាម​ មានផែនការ​បញ្ចុះតម្លៃអគ្គិសនី​ រហូតដល់​១០ភាគរយដល់អ្នកប្រើប្រាស់​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹងជំងឺ COVID-19 ។ នៅមន្ទីរពេទ្យ​ទាំងឡាយណា ដែលកំពុងព្យាបាល​អ្នកជំងឺ COVID-19 ឬ​ក៏ជាកន្លែងជំរំសម្រាប់​ដាក់​ឲ្យនៅដាច់ដោយឡែក ​ជនសង្ស័យ​ផ្ទុកវីរុស COVID-19 នោះ ត្រូវបានអនុញ្ញាត​ឲ្យប្រើប្រាស់​អគ្គិសនី ដោយសេរី មិនគិតថ្លៃ ។ 

ភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការ (VNA) បានផ្សាយ​នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ថា វៀតណាម​មានគម្រោងបញ្ចុះតម្លៃអគ្គិសនី​១០ភាគរយ​ដល់អ្នកប្រើប្រាស់របស់ខ្លួន​ ដែលរងការគំរាមកំហែង​ពីវីរុស COVID-19 ។​ 

ប្រភពបានបញ្ជាក់ថា ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​បាន​​បញ្ជូនផែនការបញ្ចុះតម្លៃអគ្គិសនីនេះ​ ហើយនឹង​អនុវត្ត​ភ្លាមៗនោះ ទៅកាន់​នាយករដ្ឋមន្ត្រី​ ដើម្បីចុះហត្ថលេខាអនុម័ត ។ 

ប្រភពបានបញ្ជាក់ថា មន្ទីរពេទ្យ​ទាំងឡាយ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 និងជំរំដែលកំពុងដាក់ឲ្យនៅដោយឡែក​ជនសង្ស័យផ្ទុកវីរុស COVID-19​ នោះ អាចត្រូវ​បានផ្តល់ជូន​ការប្រើប្រាស់អគ្គិសនី​ដោយពុំគិត​ថ្លៃ។

គួរបញ្ជាក់ថា ជំងឺ​COVID-19 នៅក្នុងប្រទេសវៀតណាម មានសរុប ២១២ករណី ក្នុងនោះ​​​អ្នកជំងឺ ៦៣នាក់​ បានចាកចេញពីមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9096106