បាល់ទាត់៖ ក្លិបបាល់ទាត់លីគកំពូល English Premier League និងក្លិបផ្សេងៗទៀតនឹងពិភាក្សា អំពីកិច្ចព្រមព្រៀងពន្យាប្រាក់ឈ្នួលសមូហភាពនៅក្នុងកិច្ចប្រជុំ ជាមួយសមាគមបាល់ទាត់អាជីព PFA នៅថ្ងៃពុធនេះ។ សំណើនេះគឺជាជំរើសមួយដើម្បីជួយក្លឹប ដែលប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងកំឡុងពេលមានវិបត្តិជំងឺឆ្លង Covid-19 ។
ក្នុងនោះដែរ PFA នឹងស្នើទៅកាន់ក្លិប ប្រសិនបើពន្យារពេលប្រាក់ឈ្នួល ត្រូវបានផ្តល់ក្នុងលក្ខខណ្ឌសមស្របណាមួយ។ ទោះយ៉ាងណាសម្ព័ន្ធកីឡាករអាជីព Fifpro បានព្រមានប្រឆាំងនឹងគោលការណ៍ស្តង់ដារ ស្ដីពីការកាត់បន្ថយប្រាក់ខែរបស់កីឡាករ ដោយ Fifpro យល់ថា វិធានការណ៍ដែលបានអនុវត្តដោយក្លិបអ្នកមាន មិនអាចត្រូវបានអនុវត្តបន្តដោយក្លិបតូចតាចបានឡើយ។ នៅអ៊ីតាលី កីឡាករ និងក្រុមគ្រូបង្វឹកដំបូងរបស់ក្រុមសេះបង្កង់ Juventus រួមទាំង Cristiano Ronaldo និង Maurizio Sarri បានយល់ព្រមកាត់បន្ថយប្រាក់ខែយ៉ាងច្រើន៕