Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែការពារក្លិប Vissel Kobe ម្នាក់ក្លាយជាកីឡាករជប៉ុនដំបូងដែលឆ្លងវីរុស Covid-19

បាល់ទាត់៖ ក្លិប Vissel Kobe បានបញ្ជាក់កាលពីថ្ងៃចន្ទកន្លងទៅថា អតីតខ្សែការពារជម្រើសជាតិជប៉ុន Gotoku Sakai បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដំបូងបង្អស់នៃលីគកំពូលជប៉ុន J.League1 ដែលឆ្លងវីរុសនេះ។

យោងតាមការបញ្ជាក់របស់ក្លិប Vissel Kobe ដដែលបានឱ្យដឹងថា កីឡាករ Sakai បានបង្ហាញអាការៈមួយចំនួនកាលពីថ្ងៃពុធសប្ដាហ៍មុន ដូចជាក្តៅខ្លួនខ្លាំងរហូតដល់ ៣៨អង្សា និងបន្តឈឺក្បាល និងឈឺបំពង់ – កនាថ្ងៃសុក្រ ព្រមទាំងឈានដល់អាការៈមួយចំនួនទៀត ដូចជាលែងហិតដឹងក្លិន និងលែងទទួលបានរសជាតិពីអណ្ដាត និងពិនិត្យឃើញវីរុសនេះនៅថ្ងៃចន្ទកន្លងទៅ។ យ៉ាងណាមិញខ្សែការពារវ័យ ២៩ឆ្នាំខាងលើបានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនតាមបណ្ដាញសង្គម Instagram ថា ពេលនេះរូបគេមានស្ថានភាពធូរស្បើយឡើងវិញបណ្ដើរៗហើយ។

ទន្ទឹមនឹងនេះដែរក្លិប VIssel Kobe បានបញ្ជាក់ថា គ្មានកីឡាករណាម្នាក់ផ្សេងនៅក្នុងក្រុម បានបង្ហាញរោគសញ្ញាពីការឆ្លងឡើយ រាប់បញ្ចូលទាំងកីឡាករប្រធានក្រុម Andre Iniesta ផងដែរ។ គួររំឭកថា លីគកំពូលជប៉ុនគ្រោងនឹងត្រឡប់មកវិញនាថ្ងៃទី៩ ខែឧសភានេះក្រោយពីបានប្រកាសផ្អាកតាំងពីចុងខែកុម្ភៈ ដោយសារការផ្ទុះឡើងនៃវីរុសនេះក្នុងទឹកដីជប៉ុន។ ការត្រលប់មកវិញនេះត្រូវបានគណៈកម្មការលីគ គ្រោងនឹងកែសម្រួលកាលវិភាគប្រកួតឡើងវិញឱ្យសមស្របនាសប្ដាហ៍ក្រោយ៕

from: https://tnaot.com/km/m/detail/article/9095677