Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនបញ្ជូនបរិក្ខារពេទ្យប្រឆាំងកូវីដ១៩ ចំនួនជាង២តោនមកដល់កម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ មហាមិត្តចិនបានបញ្ជូនបរិក្ខារ សម្រាប់គ្រូពេទ្យប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួនជាង២តោនបន្ថែមទៀតមកដល់កម្ពុជា។ បរិក្ខារទាំងនោះ បានមកដល់ព្រលានយន្តហោះអន្តជាតិភ្នំពេញ នៅម៉ោងប្រមាណ ១០ និង៤០ នាទី។ 

សូមរំលឹកថា រដ្ឋាភិបាលចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានសន្យាផ្តល់ជំនួយដល់កម្ពុជាគ្រប់បែបយ៉ាងយ៉ាង ដើម្បីប្រយុទ្ធប្រឆាំងជំងឺដង្ហើមប្រភេទថ្មីកូវីដ ១៩។ កាលពីថ្ងៃទី២៣ខែមីនា លោក Gengshuang បានថ្លែងថា “ភាគីចិន និងភាគីកម្ពុជា នឹងពួតដៃគ្នាយកឈ្នះលើជំងឺឆ្លង ដើម្បីរួមវិភាគទាន ដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ជាមួយគ្នា”។

កាលពីថ្ងៃទី២៣ ខែមីនា ដដែល រដ្ឋាភិបាលចិន ក៏បានចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័ត Guangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុសCOVID-19។

ក្រោយពីក្រុមគ្រូពេទ្យចិនបានធ្វើការសិក្សាស្វែងយល់ពីស្ថានភាពជំងឺឆ្លងនៅកម្ពុជា ពួកគេបានបានគិតថា លំហូរជំងឺឆ្លងនៅកម្ពុជាមើលមិនច្បាស់ ប៉ុន្តែមានហានិភ័យខ្ពស់។

ក្នុងកិច្ចប្រជុំវិដេអូខន់ហ្វ្រឹនជាមួយក្រុមគ្រូពេទ្យចិន ក្នុងពេលកន្លងទៅ ស្ថាប័នទប់ស្កាត់ជំងឹឆ្លងក្វាងស៊ី តម្រូវឲ្យក្រុមគ្រូពេទ្យជំនាញ ណែនាំពីមធ្យោបាយប្រទេសចិននៅក្វាងស៊ី ពិសេសគឺការគ្រប់តំបន់យ៉ាងតឹងរឹង ការងារយកចិត្តទុកដាក់ខ្លាំងលើការកែប្រែលំហូជាដើម ជូនភាគីកម្ពុជា។ ភាគីចិននឹងគាំទ្រ ទំនុកបម្រុង ផ្នែកបរិក្ខាបន្ទប់ពិសោធន៍ និងសារធាតុធ្វើតេស្តសាកល្បងឲ្យបានឆាប់បំផុត។

សូមជម្រាបថា ក្រុមគ្រូពេទ្យជំនាញចិន នឹងចុះទៅសិក្សាស្ថានភាព នៅខេត្តព្រះសីហនុ និងធ្វើការផ្តល់មតិយោបល់ ​និងចង្អុលបង្ហាញ នៅក្នុងផ្នែកគិលានុបដ្ឋាក ព្យាបាលនិងការទប់ស្កាត់ជំងឺឆ្លង។គិតចាប់ពីខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលបានធ្វើវិភាគសរុបទូទាំងប្រទេសមានចំនួន ៥៧៦៨ ករណី ក្នុងនោះ រកឃើញទាំងអស់មាន ១០៩ នាក់  អ្នកជាសះស្បើយសរុប ២៥នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ៨៤នាក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9095577