គ្រួសក្នុងតម្រងនោមប្រហែលជាកើតឡើងកក្នុងពេលរាងកាយធ្វើការច្រោះជាតិពុល និងកាកសំណល់ចេញពីក្នុងខ្លួន។ នៅពេលអ្នកកើតជំងឺនេះ អ្នកជំនាញជាច្រើននិយាយថា អ្នកទំនងជានឹងកើតគ្រួសនេះមួយផ្សេងទៀត។ ដើម្បីបង្ការគ្រួសក្នុងតម្រងនោម យកល្អគួរតែធ្វើទៅតាមការណែនាំដូចខាងក្រោមនេះ៖
-ញ៉ាំទឹកឲ្យបានច្រើន ដោយធ្វើយ៉ាងណាញ៉ាំទឹកឲ្យបានពីរលីត្រក្នុងមួយថ្ងៃ ហើយទឹកដែលល្អបំផុតគឺទឹកធម្មតា និងគ្មានជាតិផ្អែមអ្វីទាំងអស់
-កាត់បន្ថយការញ៉ាំជាតិសូដ្យូមកុំឲ្យច្រើនជាង ១៥០០មីលីក្រាមក្នុងមួយថ្ងៃ
-កាត់បន្ថយការញ៉ាំសាច់មកត្រឹមពីរដងក្នុងមួយថ្ងៃ ឬកុំឲ្យច្រើនជាង ១៧០ ទៅ ២៣៦ក្រាម ក្នុងមួយថ្ងៃ
-ពិគ្រោះជាមួយគ្រូពេទ្យអំពីការជួបជាមួយអ្នកឯកទេស ឬការប្រើថ្នាំដើម្បីបង្ការគ្រួសនេះកុំឲ្យកើតឡើងម្តងទៀត៕