Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវការ! នាពេលនេះ ភូកេត យ៉ាឡា និងណារ៉ាធីវ៉ាត់បានបិទច្រកចេញចូលហើយ

ខេត្តចំនួន ៣ នៅភាគខាងត្បូងគឺភូកេត យ៉ាឡា និងណារ៉ាធីវ៉ាតត្រូវបានគេបិទព្រំដែនក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង​។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានភូកេតនឹងត្រូវបិទចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ចុងខែមេសា។

ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនេះ ផ្លូវគោកតែមួយគត់ដែលភ្ជាប់កោះភូកេតទៅនឹងTha Chatchai ត្រូវបិទចរាចរណ៍មិនឱ្យចេញឬចូលខេត្តនេះទេ។ គេហាមមិនឱ្យរថយន្តទាំងអស់ឆ្លងកាត់នោះទេ លើកលែងតែរថយន្តដឹកផលិតផលប្រើប្រាស់ហ្គាស LPG ប្រេងឥន្ធនៈ សម្ភារផ្គត់ផ្គង់ពេទ្យ រថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល និងអ្នកដែលមានការអនុញ្ញាតប៉ុណ្ណោះ។  

ទូកទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលចត ឬចាកចេញពីកោះនោះទេ។ សមាជិកនិងក្រុមគ្រួសារនៃអង្គទូត និងអង្គការអន្តរជាតិដែលធ្វើការនៅភូកេតត្រូវតែទៅទទួលឯកសារពីក្រសួងការបរទេសថៃដើម្បីបញ្ជាក់ពីវត្តមានរបស់ពួកគេនៅក្នុងប្រទេសថៃ និងពិនិត្យសុខភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យដើម្បីសុំការអនុញ្ញាតក្នុងការធ្វើដំណើរ។ ករណីនេះក៏មានអនុវត្តនៅក្នុងខេត្តយ៉ាឡា និងណារ៉ាធីវ៉ាតផងដែរ។ 

រូបតំណាង

បទបញ្ជាឱ្យបិទច្រកខេត្តទាំង ៣នេះត្រូវបានចេញដោយអភិបាលខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចា កាលពីសប្តាហ៍មុនដែលបានដាក់ចេញនូវវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដែលសម្លាប់មនុស្សជាច្រើននាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9093043