Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

«មិត្តស្រីខ្ញុំមិនឃ្លានទេ»…ជាឈ្មោះមុខម្ហូប១

សម្រាប់អាហារពេលល្ងាចនៅរដ្ឋ Arkansas ឃើញមានមឺនុយម្ហូបថ្មីមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយអតិថិជនម្នាក់បានចែករំលែករូបភាពនៃមុខម្ហូបមានឈ្មោះមិនធម្មតាមួយនោះថា “My girlfriend is not hungry” ឬ មិត្តស្រីខ្ញុំមិនឃ្លានទេ ។

យោងតាមប្រភពពីupi ថា ហ្វេសប៊ុកមួយឈ្មោះថា Nick Chisler បានផុសរូបមួយ បង្ហាញពីបញ្ជីមុខម្ហូបនៅហាង Mama D’s ដែលអនុញ្ញាតឱ្យអតិថិជនអាចបន្ថែមបានជ ាមួយស្លាបមាន់បំពង ឬឈីសបំពងទៅលើមុខម្ហូប “My girlfriend is not hungry” នេះ ។

ដូច្នេះហើយ ពួកគេអាចត្រូវបានចែករំលែកជាមួយនឹងមុខម្ហូបសំខាន់ផ្សេងទៀត នឹងការប៉ាន់ប្រមាណពីភាពឃ្លានរបស់ពួកគេ។

ការផុសរូបនោះ គឺត្រូវបានចែកចាយលឿនណាស់ ជាមួយនឹងប្រតិកម្មពីការលេងសើច ទៅជាការចោទប្រកាន់ពីរឿងផ្លូវភេទ វិញ ។ Mama D’s បាននិយាយនៅក្នុងហ្វេសប៊ុកខ្លួនថា ជម្រើសមុខម្ហូបគឺវាគ្រាន់តែជា «ដំណោះស្រាយសម្រាប់ពួកគេក្នុងការចង់ញ៉ាំអាហារជាមួយអ្នកដែលញ៉ាំអាហារឱ្យអស់ពីចានគេប៉ុណ្ណោះ»៕ (សម្រួលដោយ៖ ស្រីណា)

from: https://tnaot.com/km/m/detail/article/8759750