រាជធានីភ្នំពេញ៖ ស្ងាត់ៗ ស្រាប់តែបែកធ្លាយតារាសម្តែងប្រុសចាស់វស្សា និងរក្សាបានប្រជាប្រិយភាព និងជាសំណព្វចិត្តរបស់អ្នកគាំទ្រទាំងចាស់ និងក្មេងនោះ លោក ទេពរិនដារ៉ូ បានធ្វើអោយអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ក្រោយពីរូបលោកបានដឹកដៃតារាសម្តែងស្រីចាស់វស្សាដូចគ្នា នាង ស្វែង សុជាតា នាំគ្នាទៅធ្វើរឿងមួយរួមគ្នា ធ្វើឲ្យអ្នកគាំទ្រនាំគ្នាពោលសរសើរថាពិតជាសាកសមណាស់ ដែលអ្នកទាំងពីរធ្វើរឿងនេះរួមគ្នា ។
កាលពីថ្ងៃទី១០ សីហា ឆ្នាំ២០២០ តារាសម្តែងប្រុសស្រី ដែលពេញទៅដោយទេពកោសល្យខ្ពស់ និងមានសមត្ថភាពសម្តែងគ្រប់ប្រភេទចរិកតួអង្គ បានដឹកដៃគ្នាធ្វើជាគណៈកម្មការ (Coach) នៅក្នុងកម្មវិធីប្រកួតប្រជែងជ្រើសរើសតារាសម្តែងតាមរយៈការថតវីដេអូ ។ នេះបើយាងតាមការបង្ហោះរបស់លោកទេព រិនដារ៉ូ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ សម្រាប់តារាសម្តែងឆ្នើមទាំង២ដួង ដែលបានក្លាយជាគណៈកម្មការផ្តល់ពិន្ទុ ក្នុងការជ្រើសរើសតារាសម្តែងវ័យក្មេងនាពេលបច្ចុប្បន្ន ហើយក៏ជាអ្វីមួយដែលអ្នកគាំទ្ររង់ចាំមើល ពីស្នាដៃរបស់អ្នកទាំង២នៅក្នុងកម្មវិធីមួយនេះផងដែរ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព