Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

LOGO និង ​MASCOT​ ជា​កម្មសិទ្ធិ​របស់​​ស៊ីហ្គេ​ម អ្នក​លួច​ប្រើ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់

រាជធានី​ភ្នំពេញ ៖ Logo​និង​Mascot​ដែល​គេ​ហៅ​ថា SEA Games Property ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្ម​សិទ្ធ​របស់​ស៊ី​ហ្គេ​ម​នោះ មិន​អាចយ​កមក​ធ្វើ​ពាណិជ្ជកម្ម​បាន​ឡើយ ។ ដូច្នេះ​បើសិនជា​មាន​បុគ្គល​ឬ​ក្រុមហ៊ុន​ណា​បំពាន​ហ៊ាន​លួច​យក​ទៅ​ប្រើ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​នៅ​ក្នុង​ពិធី​រាប់​ថយក្រោយ​១០០០​ថ្ងៃ​ឈាន​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​កាលពី​ថ្ងៃ​ទី​៧ សីហា​។

នៅ​ក្នុង​ពិធី​ប្រកាស​ពានរង្វាន់​ជ័យ​លា​ភី​Logo​និង​Mascot​របស់​SEA Games​និង​ASEAN Paragames 2023 និង​ពិធី​រាប់​ថយក្រោយ​១០០០​ថ្ងៃ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​នោះ បានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​បញ្ជាក់​រួច​ហើយ​ថា Logo និង Mascot យើង​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​រួច​ហើយ គឺជា​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​យើង ។ ហេតុ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​វិធានការ ករណី​មានការ​រំលោភ​បំពាន យើង​ត្រូវ​គោរព​តាម​ច្បាប់​កម្មសិទ្ធិបញ្ញា ដែល​យើង​បាន​ចុះបញ្ជី ដែល​មាន​ចែង​នៅ​ក្នុង​សេច​ក្ដីណែនាំ​ស្ដី​ពី​កម្មសិទ្ធិបញ្ញា​ដែល​មាន​សិទ្ធិ​ត្រឹមណា គេ​អាច​ធ្វើ​បាន ។ ដូច្នេះ​អ្នក​ដែល​ហ៊ាន​លួច​ប្រើ​នឹង​មានទោស​ទណ្ឌ​ទៅ​តាម​ច្បាប់​ក្រសួងពាណិជ្ជកម្ម​របស់​រដ្ឋ​យើង ។

លោក វ៉ា​ត់ ចំរើន បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​Logo​និង​Mascot សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា នេះ​គឺជា​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​CAMSOC​ដែល​មិន​អាច​មាន​ជន​ណា បុគ្គល​ណា ឬ​ក្រុមហ៊ុន​ណា យក​ទៅ​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​CAMSOC​ឡើយ​។

សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​ចូលរួម​ថែរក្សា ការពារ​កម្មសិទ្ធិបញ្ញា ពិសេស​ផ្សព្វផ្សាយ​ស្លាក​សញ្ញា​Logo​និង​Mascot​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ឱ្យ​ទទួល​បាន​ជោគជ័យ​។

ជាមួយ​គ្នា​នេះ​ដែរ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC​បាន​លើក​ឡើង​បញ្ជាក់​ពី​អត្ថន័យ​ខ្លឹមសារ ស្លាក​សញ្ញា និង​បាវចនា​ស៊ី​ហ្គេ​ម​២០២៣​ដូច​ខាងក្រោម​នេះ​៖

ស្លាក​សញ្ញា​ Logo ៖ ជា​និមិត្តរូប​ប្រាសាទ​អង្គរវត្ត​ពណ៌​មាស រូប​នាគព័ន្ធ​មាន​៤​ពណ៌ខុស​ៗ​គ្នា​ជាមួយ​កង​ចំនួន​១១ ជា​ស្លាក​សញ្ញាសហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ពណ៌​ទឹកមាស​ជាមួយនឹង​ពាក្យ​ដែល​មាន​ជា​ភាសា​អង់គ្លេស​ខាងក្រោម​«The 32nd SEA Gamses Cambodia Phnom Penh»​។

សត្វ​តំណាង ​Mascot ៖ ជា​និមិត្តរូប​សុភា​ទន្សាយ​ញី​ឈ្មោល​ចំនួន​ពីរ មានឈ្មោះ​ថា​បុរី​ជា​តួអង្គ​ប្រុស និង​រំដួល​ជា​តួអង្គ​ស្រី ។ តួអង្គ​ប្រុស​ដៃស្ដាំ​កាន់​ភ្លើង​គប់ និង​តួអង្គ​ស្រី​ដៃ​សំពះ​ស្វាគមន៍​ភ្ញៀវ ។ តួអង្គ​ទាំង​ពីរ​មាន​ទឹកមុខ​ញញឹម មាន​លក្ខណៈ​ជា​ខ្មែរ​រួសរាយ​រាក់ទាក់​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ទៅ​ដល់​ប្រតិភូ និង​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​ប្រកួត​កីឡា​SEA Games​លើក​ទី​៣២​ឆ្នាំ​២០២៣។បាវចនា Motto ៖ «​កីឡា​រស់​ក្នុង​សន្តិភាព​-Sports Live in Pease»​ដែល​មាន​អត្ថន័យ​ស៊ី​ជម្រៅ​ក្នុង​គុណប្រយោជន៍​នៃ​សន្តិភាព ។ មាន​សន្តិភាព​ទើប​កីឡា​មានជីវិត កីឡា​មាន​សកម្មភាព និង​កីឡា​មានការ​អភិវឌ្ឍ​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9577312