Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​ដូច Bill Gates ចៀសវាង​ផ្នត់គំនិត​មួយ​ដាច់ខាត !

វា​ជា​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​មនុស្ស​ភាគច្រើន​យល់ព្រម​ជួយ ឬ​ធ្វើ​អ្វីមួយ​សម្រាប់​អ្នក​ដទៃ​ដោយ​មិន​បាន​គិត​ច្រើន​រហូត​ដល់​ពេល​ធ្វើ​ទើប​ខឹង​នឹង​ខ្លួនឯង​ដែល​កំពុង​មាន​កិច្ចការ​ច្រើន​ក្នុង​ដៃ​ស្រាប់ ។ ស្ថាន​ការ​នេះ​ងាយ​នឹង​កើត​មាន​ឡើងជា​ពិសេស​នៅ​ពេល​ដែល​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ឲ្យ​អ្នក​ដទៃ គឺ​នៅ​ឆ្ងាយ​ទៅ​ថ្ងៃ​មុខ ។

មនុស្ស​ភាគច្រើន​ចៀសវាង​ការ​បដិសេធ​នឹង​សំណើរ​ដែល​មាន​រយៈពេល​ឆ្ងាយ​ទៅ​ខាង​មុខ ដូច​ជាមួយ​ខែ ឬ​ពីរ​ខែ ព្រោះ​ពួក​គេ​គិត​ថា វា​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា ខ្លួន​មិន​ចេះ​គូរ​សម ឬ​ចិត្តអាក្រក់​ជាដើម ។ ប៉ុន្តែ​ជាក់ស្តែង ការ​បដិសេធ​មិន​តែងតែ​មិនល្អ​ឡើយ​ព្រោះ​ពេលវេលា គឺជា​ធនធាន​ដែល​មាន​តម្លៃ​ជាងគេ​សម្រាប់​មនុស្ស ។

ដូចដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ធ្លាប់​បាន​និយាយ​ដែរ​ថា ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ជោគជ័យ និង​មនុស្ស​ដែល​ជោគជ័យ​ខ្លាំង​គឺ​មនុស្ស​ដែល​ជោគជ័យ​ខ្លាំង​ចូល​ចិត្ត​បដិសេធ​នឹង​សំណើរ​ស្ទើរតែ​ទាំងអស់ ។

លោក​ចេ សាន់ ហ្វ្រី​ដ (Jason Fried) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Basecamp ក៏​បាន​និយាយ​ដែរ​ថា «​ប្រសិនបើ​អ្នក​ចូល​ចិត្ត​យល់ព្រម​នឹង​សំណើរ អ្នក​គួរតែ​រៀន​បដិសេធ​ទៅ ។ ការ​បដិសេធ​ផ្តល់​ឱកាស​ឲ្យ​អ្នក​កាន់តែ​ច្រើន​ក្នុង​ការ​យល់​ព្រមទៅ​នឹង​អ្វី​ដែល​អ្នក​ចង់​ធ្វើ បង្កើត សាកល្បង ដក​បទ​ពិសោធ​មន៍ និង​ប្រទះ​ឃើញ​» ។ មនុស្ស​ចូល​ចិត្ត​ចង់​ឲ្យ​អ្នក​ដទៃ​គិត​ថា ខ្លួន​ជា​មនុស្ស​មានចិត្ត​ល្អ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ទេ​មិន​ថា​អ្នក​បាន​លះបង់​អ្វី​ៗ​ដើម្បី​អ្នក​ដទៃ​ប៉ុនណា​ក៏​ដោយ ។ ដូច្នេះ​ពេល​ដែល​អ្នក​ទទួល​បាន​សំណើរ​ពី​អ្នក​ដទៃ​លើក​ក្រោយ អ្នក​គួរតែ​ចៀសវាង​យល់ព្រម​ដោយ​មិន​បាន​គិត​ច្រើន ។ អ្នក​អាច​សួរ​ខ្លួនឯង​ថា «​ប្រសិនបើ​វា​កើតឡើង​នៅ​ថ្ងៃស្អែក តើ​ខ្ញុំ​មាន​ពេល​ដើម្បី​ធ្វើ​វា​ទេ?​» ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើសរើស​តែ​កិច្ចការ​ដែល​ល្អ​ៗ​សម្រាប់​ធ្វើ​ទេ តែ​វា​អនុញ្ញាត​ឲ្យ​អ្នកមាន​ពេល​ដើម្បី​គិត រៀបចំ​ផែនការ និង​ធ្វើការ​សម្រេច​ចិត្តល្អ​ៗ​ទៀត​ផង​។ ប្រសិនបើ​អ្នក​មិន​មានចិត្ត ឬ​ពេល​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ​នៅ​ថ្ងៃស្អែក​ទេ អ្នក​គួរតែ​ពិចារណា​បដិសេធ​នឹង​សំណើរ​នោះ​ទៅ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9577294