ប្រធានផ្នែកកីឡារបស់ក្លឹបអាល្លឺម៉ង់ Borussia Dortmund លោក Michael Zorc បានលើកឡើងច្បាស់ៗថា Dortmund លែងមានគម្រោងលក់ចេញ Jadon Sancho ហើយ ក្រោយពេលថ្ងៃកំណត់នៃការលក់ដេញថ្លៃ ១០ សីហាបានផុតកំណត់ និងមិនឃើញក្លឹបណាដាក់សំណើរសមស្រប។
ប្រភពព័ត៌មានបានអោយដឹងថា Borussia Dortmund ចង់បានតម្លៃខ្លួនរបស់ Sancho ប្រមាណ ១២០ លានផោនយ៉ាងតិច និងមិនចុះថ្លៃជាងនេះឡើយ តែក្លឹបបិសាចក្រហម Manchester United ដែលជាក្លឹបចាប់អារម្មណ៏ Sancho ជាងគេគឺហ៊ានទិញត្រឹមតម្លៃ ៨០លានផោនប៉ុណ្ណោះ ដែលនេះជាមូលហេតុ Dortmund ប្រកាសជាផ្លូវការអំពីការមិនលក់អតីតកីឡាកររបស់Man City រូបនេះ។
គួរបញ្ជាក់ផងដែរថា Jadon Sancho ដែលមានក្លឹបជាច្រើនចាប់អារម្មណ៏ ពិសេសក្លឹបបិសាចក្រហម Manchester United ត្រូវបានក្លឹបDortmund បញ្ជាក់យ៉ាងច្បាស់ថា នឹងស្ថិតក្នុងគម្រោង និងទម្រង់លេងរបស់ក្លឹបសម្រាប់រដូវកាលក្រោយ។
Source: Sky Sports