នំផ្លែអាយ គឺជានំមួយប្រភេទដែលស្រដៀងទៅនឹងនំបាញ់ចានឿកដែរ ប៉ុន្តែវាមានស្នូលធ្វើអំពីស្ករត្នោត និងរបៀបធ្វើខុសគ្នាបន្តិច
ក្នុងការធ្វើនំផ្លែអាយនេះមិនចំណោយពេលច្រើននោះទេ ហើយងាយស្រួលធ្វើថែមទៀត។
#គ្រឿងផ្សំ
– ម្សៅអង្ករដំណើប ៥០០ ក្រាម
– ស្ករត្នោត ២-៣ ដុំ (ស្ករដុំ)
– ទឹកត្តៅឧណ្ហៗ ១ កែវ
– ដូង ១ ផ្លែ កោសដាក់ពេលញ៉ាំ
#វិធីធ្វើ
១. ជាដំបូងអ្នកត្រូវយកម្សៅអង្ករដំណើបលាយជាមួយទឹកក្តៅឧណ្ហៗស្មានមើលប្រហែលម្សៅធ្វើនំបាញ់ចានឿក។
២. យកម្សៅដែលបានលាយរួចយកមកលុញរួចធ្វើឲ្យសំប៉ែតបន្ទាប់មកដាក់ស្ករចូលដើម្បីធ្វើស្នូល (ស្ករដាក់តាមចំណូលចិត) រួចហើយក៍ខ្ចប់និងលុញឲ្យមូលម្តងទៀតរក្សាទុកដោយឡែកសិន ធ្វើដូចនេះរហូតទាល់តែអស់ម្សៅ (ម្សៅដែលលុញធ្វើនំតូចៗល្មម)។
៣. ដាក់ឆ្នាំងដាំទឹកឲ្យពុះបន្ទាប់មកក៍យកនំដែលបានលុញដាក់ស្នូលរួចរាល់ហើយមកបង់ចូលទៅក្នុងទឹកដែលកំពុងពុះ។
៤. ពេលដែលនំអណ្តែតអ្នកត្រូវស្រង់យកមកដាក់ក្នុងទឹកត្រជាក់រួចហើយក៍ស្រង់ពីទឹកត្រជាក់យកមកទុក ពេកដែលអ្នកញ៉ាំត្រូវយកដូងដែលបានកូសមកដាក់រោយពីលើ៕
ប្រភព: Facebook