Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីនោះដែរ

នៅថ្ងៃចន្ទនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃ​មិនមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់​ថ្មីដែរ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ១៩ បានរាយការណ៍ថា គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន​អ្នកឆ្លងជំងឺសរុប​ចំនួន​ ៣ ៣៥១នាក់ ដែលក្នុងនោះ​មានអ្នកជាសះស្បើយចំនួន ៣ ១៦០នាក់ ​និងបន្សល់ទុកអ្នកជំងឺចំនួន ១៣៣នាក់ កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។ ​គួរបញ្ជាក់ផងដែរថា ​​អ្នកឆ្លងជំងឺក្នុងស្រុកមានចំនួន ២ ៤៤៤នាក់ ​និងអ្នកជំងឺជនជាតិថៃដែលត្រឡប់មកពីបរទេសវិញចំនួន ៤១៤នាក់។ ​

​គិតមកដល់ថ្ងៃនេះ អ្នកឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោក​កើនឡើងដល់​ចំនួន ២០.០២លាននាក់ និងមាន​អ្នកស្លាប់​ចំនួន ៧៣៣ ៩៩៥នាក់។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនជាងគេគឺ ៥.១៩លាននាក់ ​និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦៥ ៦១៧នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដោយ​មានអ្នកឆ្លងជំងឺសរុបចំនួន ៣.០៣លាននាក់ ​និង​មានអ្នកស្លាប់សរុបចំនួន ១០១ ១៣៦នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានអ្នកឆ្លងសរុបចំនួន ២.២១លាននាក់ ​និងមាន​អ្នកស្លាប់សរុបចំនួន ៤៤ ៤៦៦នាក់៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post 

from: https://tnaot.com/km/m/detail/article/9574840