Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកស្រី ឱ វ៉ាន់ឌីន អះអាងការរៀបរាប់ក្នុងលិខិតរបស់ចៅសង្កាត់សិត្បូ មិនត្រឹមត្រូវឡើយ

ចាប់តាំងពី​ល្ងាច​ម្សិលមិញ មកទល់​នឹង​ថ្ងៃ​នេះ ករណី​ស្ត្រី​កងទ័ពមួយខៀវកម្ពុជា មានទីលំនៅក្នុង​ក្រុងតាខ្មៅ បានក្លាយ​ជា​ប្រធានបទ​ក្តៅ​ខ្លាំង​នៅ​លើ​បណ្តាញសង្គម នាំ​ឲ្យពលរដ្ឋកម្ពុជា​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង។

គួររំឮកបន្តិច ក្រោយ​ក្រសួង​សុខាភិបាល កាល​ពីថ្ងៃ ៩ រកឃើញ​ស្ត្រីកងទ័ពមួយខៀវកម្ពុជាមាន​ផ្ទុកកូវីដ ១៩ នោះ ដំណឹង​ជាច្រើន​បាន​លេចឮជាបន្តបន្ទាប់ដែល​ថា ស្ត្រី​រូប​នេះ​បាន​ប៉ះពាល់​ជាមួយមនុស្ស​ជាច្រើន រួម​ទាំង​បាន​យក​អាហារ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្តមួយ​ក្នុង​ក្រុង​តាខ្មៅ​ទៀត​ផង ខណៈការ​លើក​ឡើង​ទាំង​នេះ ត្រូវ​បាន​ចៅសង្កាត់សិត្បួ ទទួល​ស្គាល់​រឿងរ៉ាវ​ស្ត្រី​មានផ្ទុក​កូវីដ ១៩ រូបនេះ ជាការ​ពិត ដោយចេញអះអាង​តាមរយៈ​​លិខិត​ផ្លូវ​ការ។

អ្វី​ដែល​កាន់​តែ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បារម្ភខ្លាំង ក្រោយ​លោក អ៊ិំ ឡេង ចៅសង្កាត់សិត្បូ បាន​ចេញ​លិខិត​ផ្លូវការ​ហើយនោះ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ដែរ លោក លី សុវណ្ណ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏​ចេញ​មុខ​ទទួល​ស្គាល់​ការ​អះអាង​នេះ​ដែរ។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​សុខា​ភិបាល បានចេញមុខបកស្រាយជាថ្មីថា ស្ត្រី​កម្ពុជា​រូប​នេះ​វិល​ត្រលប់​ពី​ប្រទេស​ម៉ាលី បាន​មក​ដល់​កម្ពុជា តាំង​ពី​ថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ តែ​ទើប​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩។ បើតាម​របាយការណ៍ពាក់ព័ន្ធ​​របស់​ចៅសង្កាត់សិត្បូ ដែល​អះអាង​ថា ស្ត្រី​កងទ័ព​មួក​ខៀវ​រូបនោះ​បាន​ទៅ​ប៉ះពាល់​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​ ទៅវត្តធ្វើបុណ្យនោះ លោក​ជំទាវ​បានបដិសេធថា ការងារនេះ​ជា​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន​​នៅទីតាំងផ្ទាល់ ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ពេល​នេះ ត្រូវ​តែ​មានការ​ត្រួត​ពិនិត្យ​ឡើង​វិញ។

លោក​ជំទាវ​បានបន្តថា ចំពោះ​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​ចែក​ចាយ ប្រាស​ចាក​ពី​អ្វី​ដែល​ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់ និង​ទទួល​ស្គាល់​ពី​សាមី​ខ្លួន​នេះ សូម​កុំ​បន្ត​ចែក​ចាយ ចៀស​វាង​ការ​ភាន់ច្រឡំ និងបន្តភាពជ្រួលច្របល់​ក្នុង​សង្គម៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9574805