ប្រិយមិត្តប្រាកដជាស្គាល់មកហើយ ជើងឯកតេក្វាន់ដូប្រចាំទ្វីបអាស៊ីកីឡាការិនី ស៊ន សៀវម៉ី បានធ្វើពិធីភ្ជាប់ពាក្យរួចមកទល់ពេលនេះ កញ្ញានៅមិនទាន់ប្រកាសឱ្យដឹងពីកាលបរិច្ឆេទមង្គលការនៅឡើយទេ។
យ៉ាងណាមិញ អ្នកទាំងពីរកាន់តែតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួតទៅណាមកណាជាមួយគ្នាមិនដែលខានមួយពេលនោះទេ។ ហេតុផលដែលអ្នកទាំងពីរមិនទាន់សម្រេចចិត្តក្នុងការរៀបការដោយសារតែក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានបញ្ហាកូវីដ១៩ ទើបធ្វើអោយមានការរាំងស្ទះក្នុងការចាប់ផ្តើមរោងជ័យជាមួយគ្នា។
គួរអោយដឹងផងដែរថា អនាគតស្វាម៉ីរបស់ កញ្ញា ស៊ន សៀវម៉ី គឺជាជាងថតរូបដ៏មានទេពកោសល្យ ដូច្នេះកញ្ញាទៅដើរលេងនៅទីណាក៏មិនខ្វះរូបភាពស្អាតៗដែរ ថ្វីត្បិតតែកញ្ញាចូលចិត្តថតរូបបែបសម្លៀកបំពាក់ប្រពៃណីក៏ដោយ យ៉ាងណាក៏នាងបានប្រកាសនៅក្នុងវីដេអូឡាយថាមិនទាន់ចង់រៀបការនោះទេ៕ អត្ថបទដោយ៖ ត្នោត