Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Realme C12 នឹងមកជាមួយ RAM ទំហំ 3GB និងបន្ទះឈីបប្រភេទ Helio P35

ទូរសព្ទ Realme C12  ត្រូវបានត្រួតពិនិត្យរួចរាល់តាមរយៈប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានគេប្រទះឃើញនៅលើប្រព័ន្ធ GeekBench ផងដែរ ។ ក្នុងការចុះបញ្ជីនោះរួមមានព័ត៌មានស្តីពីបន្ទះឈីបប្រភេទ MediaTek Helio P35 រួមជាមួយ RAM ទំហំ 3GB និងប្រព័ន្ធប្រតិបត្តិការ Android 10 OS ។

អត្ដសញ្ញាណសំគាល់លេខ EMX2189 ក៏ត្រូវបានលើកឡើងនៅលើគេហទំព័ររបស់ BIS (ការិយាល័យស្តង់ដារឥណ្ឌា) ផងដែរ ។ ទូរសព្ទម៉ូឌែលថ្មីនេះត្រូវបានរំពឹងថានឹងមានភ្ជាប់ជាមួយប្រព័ន្ធ 4G អេក្រង់ទំហំ 3.5 mm ប្រភេទ HD + និងមានថាមពលថ្មរហូតទៅដល់ 6,000 mAh ផងដែរ ។

ទូរសព្ទ Realme C12 ត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការឆាប់ៗនេះ រីឯតម្លៃវិញគឺក្នុងការតាមដាននៅឡើយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9571173