ពលករទាំង២៦នាក់ខាងលើ ក្នុងនោះមានស្រីចំនួន៨នាក់ បើយោងតាមការសាកសួរ ពួកគេខ្លះថា មកពីខេត្តបាត់ដំបង, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រនិងកាសែតក្នុងស្រុកថៃមួយ។ កាលពីរសៀលថ្ងៃទី៨ សីហា ឆ្នាំ២០២០ សមត្ថកិច្ចថៃចាប់ពលករខ្មែរ២៦នាក់ក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវឈមទឹកដីកម្ពុជា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានថា ពលករទាំង២០នាក់ (ស្រី៦នាក់) ក្រោយឆ្លងព្រំដែនជិះរថយន្តថៃចំនួន២គ្រឿង លុះសមត្ថកិច្ចក្នុងស្រុកខាងលើដឹងក៏តាមប្រម៉ាញ់និងដាក់បារ៉ាស់កាក់ឃាត់ត្រួតពិនិត្យតាមដងផ្លូវ ប៉ុន្តែរថយន្តពាក់ស្លាកលេខថៃទាំង២គ្រឿងនោះបើកគេច រួចយកពលករទាំងនោះទៅដាក់ចុះឲ្យពួនក្នុងព្រៃមួយកន្លែង រួចបើកគេចបាត់ បន្សល់ទុកនូវពលករទាំងនេះ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ៕ដោយត្នោត