កាលពីយប់មិញនេះ មានការប្រកួតជាច្រើនបានកើតឡើងក្នុងក្របខណ្ឌ័ Champion League វគ្គ១៦ចុងក្រោយ ជើងទី២ ក្រោយលេងជើងទី១ តាំងពីប៉ុន្មានខែមុន មុនការផ្អាកជាបណ្តោះអាសន្នដោយសារបញ្ហា Covid 19។ ក្នុងនោះ Chelsea ត្រូវជួបជាមួយ Bayern Munich នាទឹកដីBayern ក្នុងជើងទី២។
ជាលទ្ធផល Bayern Munich បានយកឈ្នះលើក្រុមតោខៀវមកពីអង់គ្លេសក្នុងលទ្ធផល ៤ទល់នឹង ១។ ៤ គ្រាប់របស់ Bayern Munich រកបានដោយLewandowski ចំនួន ២ គ្រាប់ Ivan Perisic មួយគ្រាប់ និង Tolisso មួយគ្រាប់។ ឯមួយគ្រាប់របស់ Chelseaរកបានដោយ Tammy Abraham នាចុងតង់ទី១។
គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ Chelseaបានទទួលរងបរាជ័យនៅទឹកដីខ្លួនឯងក្នុងលទ្ធផល ៣ ទល់នឹង ០ រួចស្រេច។ សរុបទាំងពីរជើង Chelsea ចាញ់ក្រុម Bayern ក្នុងលទ្ធផល ៧ ទល់នឹង ១ ធ្វើអោយ Bayern បន្តឡើងទៅវគ្គ៨ ក្រុមចុងក្រោយប៉ះនឹងក្រុម Barcelona មកពីអេស្ប៉ាញដែលទើបតែបំបាក់Napoli ៣ទល់នឹង ១។
ប្រភព៖ Livescore