Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនបង្កើត យកពូថៅកាប់ម្តាយរបស់ខ្លួន ផុងលលាដ៍ក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កម្លាំងសមត្ថកិច្ច គ្រោងបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់តុលាការសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធនឹងសំណុំរឿង ​យកពូថៅកាប់ម្តាយបង្កើតរបស់ខ្លួ​ន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង​៥០​នាទី ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រែ​ឈើទាល លើ​ឃុំ​អង្គរ​តា​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បើតាមលោក​វរសេនីយ៍ឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រាំ​កក់ ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ុត ខាន់ ​ណា​រ៉េ​ត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ​ឈ្មោះ ជន បូ​ណាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងតំបន់កើតហេតុខាងលើ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ​ជា​មនុស្ស​មិន​គ្រប់ទឹក តែងតែ​រករឿង និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ នៅ​ក្នុងផ្ទះ​ជា​ញឹកញាប់។

មុនពេលកើតហេតុ ជនសង្ស័យ ​​បាន​យក​ពូថៅ​នឹង​កាំបិត​ធ្វើ​សកម្មភាព ​កាប់​ក្បាល​ស្ត្រី​ជា​ម្តាយ​របស់​ខ្លួន ​មួយ​ពូថៅ​ចំ​ក្បាល​ពីលើផ្នែក​ខាងឆ្វេង ​ដាច់​ប្រវែង ៨ សង់ទីម៉ែត្រ ជំរៅ​ចូល​ក្នុង​ផុង​ដល់​លលាដ៍ បណ្ដាល​​ឲ្យ​ស្លាប់​តាម​ផ្លូវ នៅ​ពេល​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ជនសង្ស័យខាងលើ ត្រូវបាននគរបាល​ស្រុក​ត្រាំកក់ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពេលជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភាពសម្លាប់ម្តាយរបស់ខ្លួន។ 

រហូតមកដល់ពេលនេះ ជនសង្ស័យត្រូវបានឃុំខ្លួន នៅ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​ខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9567483