Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់មួយចំនួននៃស្រុកកោះញែក បានរងគ្រោះដោយសារទឹកភ្លៀងជន់លិច

ភ្លៀង​ធ្លាក់​ជាប់​គ្នា ​ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​ បានបង្កឱ្យមានទឹកជន់លិចផ្លូវ និងស្រែចំការរបស់​ប្រជា​ពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តរតនគីរី។

ជាមួយផងដែរ មានតំបន់ជាច្រើននៅក្នុងស្រុក​កោះ​ញែក ក៏មានករណីទឹក​ជន់​លិច​ផ្លូវ និង​លូ​ចំនួន​៣​កន្លែង ​​ក្នុង​នោះ​អូរ​ណ​ង​វែង លិច​ផ្លូវ​ប្រវែង​១០​ម៉ែត្រ អូរ​អ៊ី​ឆុ​យ​លិច​ផ្លូវ ប្រវែង​១៥​ម៉ែត្រ និង​អូរ​ឡាំ​កុក លិច​ផ្លូវ​ប្រវែង​១០​ម៉ែត្រ​ម៉ែត្រ ចំណែក​ទឹក​ទន្លេស្រែពក​បាន​ហក់​ឡើង កម្ពស់​ប្រមាណ​២​ម៉ែត្រ​។

 

បើតាមរបាយការណ៍លោក ​មេឃុំ​ណ​ង​ឃី​លឹ​ក លោក ផៃ ខាំ​ផុត បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៣១ កក្កដា ២០២០ រហូត​ដល់​ថ្ងៃ​ទី​០៥ សីហា ២០២០ មាន​ភ្លៀង​ធ្លាក់​ជា​ខ្លាំង​ជាប់​គ្នា​ផ្ទួន​ៗ​បណ្ដាល​ឲ្យ​មាន​ជំនន់ ទឹកភ្លៀង។

អភិបាលស្រុក​កោះ​ញែក លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧ សីហាថា សម្រាប់​ស្រុក​កោះ​ញែក​មាន​ឃុំ​ចំនួន​ពីរ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9567284