Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

LEEDON HEIGHTS ខុនដូដ៏ទំនើប ក្បែរផ្សារទំនើបអ៊ីអនសែនសុខ ចាប់ផ្ដើមទទួលកក់ជាមួយ​តម្លៃយ៉ាង​ពិសេស

ភ្នំពេញ៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិត ស្ដង់ដារអន្ដរជាតិ ប្រកបដោយផាសុកភាព ជាមួយ​កម្ពស់ ៣៦ជាន់ និងមានអគារប៉មចំនួន ៤ កំពុង​សាងសង់លើដី ១,៥ ហិកតា ស្ថិតនៅក្នុងតំបន់មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន បានសម្ពោធគម្រោងបើកទទួលកក់ជាផ្លូវ​ការ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២០ នេះ ដោយថែម​ទាំង​ផ្ដល់ជូនតម្លៃពិសេសមិនធ្លាប់មាន។

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ បានហ៊ុមព័ន្ធដោយគម្រោងធំៗជាច្រើននៅជុំវិញ ពិសេស​គឺ​នៅជិតផ្សារទំនើប អ៊ីអនសែនសុខ សាលាជាតិ និងអន្តរជាតិ មជ្ឈមណ្ឌលព្រីមៀនសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើន។

លោក ហ៊ង ភាព គណៈគ្រប់គ្រង គម្រោងខុនដូ LEEDON HEIGHTS បានថ្លែងថា នេះមិនមែនជាគម្រោងទីមួយទេ ដែលបានចាប់ផ្ដើមសាងសង់ ដោយ​ក្រុមហ៊ុន​ទទួលបានជោគជ័យជាច្រើនគម្រោងរួម​មក​ហើយនៅរាជធានីភ្នំពេញ។ ប៉ុន្ដែគម្រោងនេះ កាន់តែពិសេសជាងគម្រោងមុនៗ ដោយមានការរចនាឡើងយ៉ាងល្អឥតខ្ចោះ ក្រោមការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ សុទ្ធ​សឹង​មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍន៍អាគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណិតៗ ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។

សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងការរចនាប្រកប​ដោយប្រណីតភាព អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាងច្រើន ជាមួយការផ្ដល់ជូននូវតម្លៃពិសេស និង​បំពាក់​ជួន​គ្រឿងសង្ហារឹមជាច្រើនផងដែរ។

លោកបន្ដថា គម្រោងខុនដូនេះ នឹងសម្ពោធការិយាល័យលក់ រួម​ទាំង​បុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី ១៣ សីហា សប្ដាហ៍ក្រោយនេះ ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៤។

សម្រាប់ក្នុងឱកាស សម្ពោធការិយាល័យបើកលក់នៅថ្ងៃខាងមុនេះ ក៏នឹងមានការផ្ដល់ជូនកម្មវិធីប្រម៉ូសិនពិសេសៗ ដោយមានទាំងការបញ្ចុះតម្លៃ និងរង្វាន់ជូនអតិថិជនផងដែរ។

ជាមួយគ្នានោះ លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុន បានថ្លែងថា «ខុនដូរបស់យើងត្រូវបានរចនាឡើងទៅតាមទសន្សវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ Leaf Anatomy» ដោយការរចនា បណ្តាញផ្លូវដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដូច​ទៅ​នឹងសរសៃនៃស្លឹកឈើ នាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង។ បណ្តាញនៃសរសៃវ៉ែនទាំងនេះហើយ នឹងនាំឱឲ្យយើងឈាន​ដល់ការ​បំពាក់​គ្រឿងបរិក្ខារយ៉ាងសម្បូរបែប នៅទូទាំងបរិវេណខុនដូ មានទាំងអាងហែលទឹកធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យរចនាសម្ព័ន្ធ​នេះ បង្កើតបានជាសហគមន៍មួយដ៏ស្រស់ស្អាត»។

លោកស្រី អាន សុធីតា អគ្គនាយិកា ក្រុមហ៊ុន CBRE Cambodia ក៏បានថ្លែងបញ្ជាក់ដែរថា «គម្រោងរបស់យើង ក្រៅពីភាពល្អប្រណីត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀបទៅនឹងគម្រោងផ្សេងៗទៀត និងមានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ អាចបត់បែនស័ក្កិសមនឹងស្ថានភាពរបស់អតិថិជនចង់បានផងដែរ»។

លោកស្រីបញ្ជាក់ថា ប្រសិនបើក្រឡេកមើលគម្រោងខុនដូប្រណីតផ្សេងៗទៀតនៅលើទីផ្សារបច្ចុប្បន្ន តម្លៃជាទូទៅនឹងចាប់ផ្តើមចន្លោះពី ២៥០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអាចនឹងស្ថិតនៅលើបន្ទាត់មួយ លើសពីលទ្ធភាពអតិថិជន ដែលជាប្រជាជនក្នុងស្រុករបស់យើងមួយចំនួន។ ចំណែកនៅខុនដូ LEEDON HEIGHTS ស្របនឹងផ្នត់គំនិតរបស់យើង គឺផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះយើងបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី ១៧០០ដុល្លារ ក្នុងម៉ែលការ៉េឡើងទៅ៕

from: https://tnaot.com/km/m/detail/article/9567259