Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជីវិតអាចជួបរឿងមិនសមបំណងច្រើនណាស់ ដូច្នេះចូររៀនរស់ជាមួយភាពមិនសមបំណង

ជីវិតតែងមានបញ្ហា ជីវិតអាចជួបរឿងមិនសមបំណងច្រើនណាស់ ដូច្នេះត្រូវរៀនរស់ជាមួយភាពមិនសមបំណង ហើយសម្រេចយកគោលដៅជាក់លាក់ក្នុងជីវិត បន្តធ្វើអ្វីដែលខ្លួនយល់ថាជាក្តីសុខ។ កុំរស់គ្រាន់ដើម្បីតែសំកុកឱបទុក្ខចំពោះបញ្ហា…

អារម្មណ៍មនុស្សតែងប្រែប្រួល ប៉ុន្តែកុំបណ្តោយអោយអារម្មណ៍មានអំណាចលើការគិត ព្រោះវាគ្រាន់តែជាផ្នែកមួយរបស់ចិត្តនិងគំនិត មិនមែនមានសិទ្ធធំអាចគ្រប់គ្រងសកម្មភាពជីវិតយើងបានទេ។ យកឈ្នះខ្លួនឯងជាភាពជោគជ័យធំបំផុតរបស់មនុស្ស។ ដូច្នេះត្រូវរៀនគ្រប់គ្រងវា កុំអោយវាគ្រប់គ្រងជីវិត ហើយកុំភ្លេចបន្ថែមជំនឿចិត្តអោយខ្លួនឯង។

គ្រប់ស្នាមញញឹមរបស់អ្នកគឺជាក្តីសុខរបស់មនុស្សដែលស្រលាញ់អ្នក។ បើសិនថ្ងៃនេះអ្នកមិនសប្បាយចិត្ត បាក់ទឹកចិត្ត ហត់នឹងជីវិត គ្មានអ្នកណាលើកទឹកចិត្ត ចូរប្រាប់ខ្លួនឯងថាមិនយូរមិនឆាប់ វាហ្នឹងល្អប្រសើរឡើងវិញហើយ។ អ្នកប្រហែលជាមាននរណាម្នាក់ ដែលតែងតែនៅចាំគាំទ្រអ្នកគ្រប់ពេល គ្រាន់តែអ្នកមិនបានចាប់អារម្មណ៍។ ដូច្នេះគម្បីកុំគិតថាអ្នកឯកា រៀនពង្រឹងកំលាំងស្មារតី ហើយបង្កើតតម្លៃអោយជីវិតខ្លួនឯងអោយកាន់តែប្រសើរជាងនេះ «ត្រូវរឹងមាំ កុំចុះចាញ់នឹងបញ្ហា»។

ត្រូវចាំថា អត់មានភាពអវិជ្ជមានណាមានឥទ្ធិពលជាងយើងខ្លួនឯងទេ… «កែប្រែជីវិត តម្រង់ផ្លូវចិត្ត ហើយបន្តដំណើរទៅមុខទៀត ត្រូវល្អនឹងខ្លួនឯង ស្រលាញ់ខ្លួនឯង»៕

from: https://tnaot.com/km/m/detail/article/9567139