Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BLACKPINK អបអរខួបលើកទីបួនរបស់ពួកគេជាមួយក្រុមអ្នកគាំទ្រ fandom BLINK

សមាជិកក្រុម BLACKPINK បានប្រារព្ធខួបលើកទីបួនរបស់ពួកគេចាប់តាំងពីពួកគេបានចាប់ផ្តើមជាមួយក្រុមអ្នកគាំទ្រ fandom BLINK របស់ពួកគេ ។

ក្រុម BLACKPINK បានបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ហើយពួកគេកំពុងប្រារព្ធខួបលើកទី៤ របស់ពួកគេ។ សូម្បីតែមុនពេលការបង្ហាញខ្លួនលើកដំបូង ក្រុមមួយនេះទទួលបានការចាប់អារម្មណ៍ និងការស្រឡាញ់ខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត។ ពួកគេបានបង្កើតអាល់ប៊ុមតែមួយរបស់ពួកគេ មានចំណងជើងថា Square One ដែលរួមបញ្ចូលជាមួយបទពេញនិយមដូចជា “Whistle” និង “Boombayah” ។ ពួកគេបានបង្កើតកំណត់ត្រាជាច្រើនហើយបង្ហាញថាជាក្រុមចម្រៀងនារីដែលមានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសកូរ៉េ ។

នៅពេលថ្ងៃទី៨ ខែសីហានេះ សមាជិកក្រុម BLACKPINK ទាំងអស់បានប្រារព្ធខួបលើកទី៤ របស់ពួកគេនៅពេលដែលសមាជិកម្នាក់ៗបានបង្ហោះរូបថតនៅលើបណ្តាញសង្គម Instagram និង Twitter ហើយអ្នកគាំទ្រជាច្រើនក៏បានបង្ហាញសារអបអរសាទររបស់ពួកគេនៅលើបណ្តាញសង្គមទាំងនោះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9566901