ភ្នំពេញ៖ រោងចក្រផលិតខ្សែភ្លើងនិងមេនាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០រោងចក្រខាងលើផលិតខ្សែភ្លើងនិងមេនាងសិលា។
តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ បន្ទាប់មកក៏កើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកក្រុមរថយន្តពន្លតអគ្គិភ័យជាច្រើនគ្រឿងបានចុះមកដល់ទីតាំងខាងលើងបាញ់ទឹកដើម្បីទប់ស្កាត់កុំឲ្យរាល់ដាលដល់អគាររោងចក្រផ្សេងទៀត។
ពាក់ព័ន្ធនិងករណីគ្រោះអគ្គិភ័យខាងលើនេះ មិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារះអស់ប៉ុន្មាននោះទេបើគិតត្រឹមម៉ោង៦ព្រឹកនេះ៕ ដោយ ផេង ភាព