Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើករថយន្តចេញពីក្រុមហ៊ុនជ្រុលទៅបុករថយន្ត ស៊េរីទំនើបជនជាតិចិន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងចេញពីក្រុមហ៊ុនផែស្ងួតអូលែរ ឆ្លងផ្លូវទៅបុកនិងរថយន្តស៊េរីទំនើបម៉ាក masda មួយគ្រឿងបើកបរដោយបុរសជនជាតិចិនចំផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនថែស្ងួតអូលែរ តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងចេញពីផែស្ងួតអូលែរ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវជាតិលេខ៤ បម្រុងឆ្ពុះទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តស៊េរីទំនើប៕

មួយគ្រឿងម៉ាកmasdaពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-9393បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិចចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលអោយរថយន្ត masda រងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតែកុងរថយន្តបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់កន្លែងកើតហេតុដោយឃើញរថយន្តកុងតឺន័រនៅឈប់កាត់ទទឹងផ្លូវបានហៅខាងក្រុមហ៊ុនបើករថយន្ដចូលទៅក្រុមហ៊ុនបណ្តោះអាសន្នកុំឲ្យមានការកកស្ទះចរាចរណ៍ នឹងមានសំណាងខាងភាគីក្រុមហ៊ុនរថយន្តកុងតឺន័រចេញមកធ្វើការសម្រុះសម្រួលជាមួយខាងភាគីបុរសជនជាតិចិនអស់រយៈពេលជិត១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ផេង​ ភាព

from: https://tnaot.com/km/m/detail/article/9566587