YoonA សមាជិកក្រុម Girls ‘Generation, Lee Soo Kyung, Park Jung Min និង Lee Sung Min កំពុងសម្តែងនៅក្នុងខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា Miracle ។
ខ្សែភាពយន្ត Miracle ដោយផ្អែកលើរឿងពិតមួយ ដែលបានកើតឡើងក្នុងឆ្នាំ១៩៨៦ និងបាននិយាយពីរឿងរ៉ាវរបស់អ្នកគណិតសាស្រ្តម្នាក់មានឈ្មោះថា Jun Kyung រស់នៅតំបន់ជនបទនៃខេត្ត Gyeongsang ខាងជើង ហើយលោក Park Jung Min នឹងត្រៀមដើរតួជាសិស្សដែលរៀនពូកែគណិតវិទ្យា ។
កញ្ញា YoonA នឹងត្រៀមដើរតួជា Ra Hee ដែលកត់សម្គាល់ទៅលើទេពកោសល្យរបស់ Jun Kyung និងជំរុញឱ្យគាត់បន្តក្តីសុបិន្តរបស់គាត់បានក្លាយជាអ្នកគណិតសាស្រ្ត ។ គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត Miracle គ្រោងនឹងចាក់ផ្សាយនៅដើមឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop