Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាអស្ចារ្យមែន! អាល់ប៊ុមទោលទាំង៣ររបស់ Kang Daniel លក់ដាច់ជាង ១លានបន្ទះ

យោងតាមតារាងរបស់ Hanteo តារាចម្រៀង Kang Daniel បានលក់អាល់ប៊ុមបទចម្រៀងទោលទាំង៣របស់គាត់រហូតទៅដល់ជាង ១លានបន្ទះ គិតត្រឹមរសៀលថ្ងៃទី ៦ ខែសីហានេះ ។

Kang Daniel បានធ្វើការសម្តែងជាសិល្បៈករទោលដំបូងរបស់គាត់នៅខែកក្កដាឆ្នាំ២០១៩ ជាមួយអាល់ប៊ុមទោលដំបូងរបស់គាត់ ដែលមានចំណងជើងថា Color On Me ។ ចាប់តាំងពីពេលនោះមក អាល់ប៊ុម Color On Me បានលក់ដាច់ចំនួន ៤៧២ ៨១១បន្ទះ ។ បន្ទាប់មកនៅក្នុងខែមីនាឆ្នាំនេះ Kang Daniel បានប្រកាសចេញផ្សាយនូវអាល់ប៊ុមតូចមួយទៀតរបស់គាត់ ដែលមានចំណងជើងថា Cyan ហើយបានលក់ដាច់ជាផ្លូវការចំនួន ២៦៥ ១០១បន្ទះ ។

ទីបំផុត Kang Daniel បានវិលត្រឡប់មកជាមួយអាល់ប៊ុមថ្មីររបស់គាត់កាលពីថ្ងៃទី៣ ខែសីហា គ្រាន់តែរយៈពេល ៤ថ្ងៃនៃការចេញអាល់ប៊ុមថ្មី Magenta បានលក់អស់ ២៧៣ ៤៦៨បន្ទះ ។ គួរបញ្ជាក់ដែរថា ការលក់អាល់ប៊ុមទាំង៣ របស់ Kang Daniel បានលក់ដាច់សរុបចំនួន ១ ០១១ ៣៨០បន្ទះ ដែលបង្ហាញពីប្រជាប្រិយភាពនៃតារាចម្រៀងទោលក្នុងវិស័យ K-Pop មួយនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9564787