Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនួយ​បន្ទាន់​ពី​ប្រទេស​នានា បាន​ទៅ​ដល់​ទឹកដី​របស់​លី​បង់​

លី​បង់ ៖ បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បាន​បញ្ជូន​ជំនួយ​វេជ្ជសាស្ត្រ​បន្ទាន់ មន្ទីរពេទ្យ​បណ្តោះអាសន្ន​តាម​មូលដ្ឋាន អ្នកជំនាញ​ជួយ​សង្គ្រោះ និង​សត្វ​ឆ្កែ​ហិតក្លិន ទៅ​កាន់​ប្រទេស​លី​បង់ កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ពិភពលោក​មាន​ប្រតិកម្ម​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បេ​រូត នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជិត​នឹង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​។

ការ​ផ្ទុះ​នេះ បាន​កើតឡើង​នៅ​កំពង់​ផែ​ទីក្រុង ដែល​បណ្តាល​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ខ្លាំង និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៣៥​នាក់ និង​អ្នក​របួស​មាន​ជាង​៥.០០០​នាក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​លី​បង់ មាន​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។

រដ្ឋ Gulf គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​នេះ ដោយ​ប្រទេស​កា​តា បាន​បញ្ជូន​មន្ទីរពេទ្យ​ចល័ត ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​របស់​ប្រទេស​លី​បង់ ដែល​រង​គ្រោះ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។

យន្តហោះ​កងទ័ពអាកាស​កា​តា​មួយ បាន​ចែកចាយ​គ្រែ ដែល​អាច​បត់​បាន​រាប់រយ​គ្រឿង ម៉ាស៊ីន​ភ្លើង និង​ភួយ​កម្តៅ​ក្នុង​ក្បួន​ទី​មួយ នៃ​ជើងហោះហើរ​ទៅ​កាន់​បេ​រូត​។

ប្រទេស​គុយ​វ៉ែត ក៏​បាន​បញ្ជូន​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​ផង​ដែរ ខណៈ​ដែល​កាកបាទក្រហម​លី​បង់ បាន​និយាយ​ថា មនុស្ស​ជាង​៤០០០​នាក់ កំពុង​ត្រូវ​បាន​ព្យាបាល​សម្រាប់​ការ​រង​របួស​។

យន្តហោះ​ដឹក​កងទ័ព​របស់​ប្រទេស​ក្រិ​ក C-១៣០ ដែល​ផ្ទុក​អ្នក​ជួយ​សង្គ្រោះ​រាប់​សិប​នាក់ បាន​ចុះ​ចត​នៅ​ឯ​ព្រ​លាន​យន្តហោះ Beirut​។ ប្រទេស​អាល់​ហ្សេ​រី បាន​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​យន្តហោះ​ចំនួន ៤​គ្រឿង និង​នាវា​មួយ​គ្រឿង ដែល​មាន​ជំនួយ​មនុស្សធម៌ ក្រុម​ពេទ្យ ក្រុម​ពន្លត់អគ្គីភ័យ គ្រឿង​ផ្គត់ផ្គង់ និង​សម្ភារៈ​សំណង់​។ នាយក​រដ្ឋមន្ត្រី​លី​បង់ លោក Hassan Diab បាន​អំពាវនាវ​ឱ្យ​ប្រទេស​ដែល​មាន​មិត្តភាព​គាំទ្រ​ដល់​ប្រទេស​នេះ ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ ក៏​ដូច​ជា​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៥,០០០​នាក់ និង​បាន​សម្លាប់​មនុស្ស​យ៉ាងច្រើន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564634