Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្នត់គំនិត​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​អាជីវកម្ម

កត្តា​ជា​ច្រើន​អាច​ជះ​ឥទ្ធិពល​លើ​ឱកាស​ជោគជ័យ​របស់​អាជីវកម្ម​នីមួយ​ៗ ប៉ុន្តែ​ក្នុង​នោះ​រួម​មាន​កត្តា​មួយ​ដែល​អាជីវករ​មិន​ត្រូវ​មើល​រំលង​ទេ​។ កត្តា​នោះ​គឺ​ផ្នត់គំនិត​របស់​អាជីវករ​។ ជាក់ស្តែង អាជីវករ​ត្រូវ​តែ​មាន​ផ្នត់គំនិត​អភិវឌ្ឍន៍​ដែល​ជឿជាក់​ថា​សមត្ថភាព និង​ជំនាញ​ដែល​ខ្លួន​មាន​អាច​ពង្រឹង​បន្ថែម​ទៀត​បាន​តាម​ការ​ប្តេជ្ញា និង​ខិតខំ​ប្រឹងប្រែង​។

ការ​មាន​ផ្នត់គំនិត​នេះ​អាច​ជំរុញ​ទឹកចិត្ត​របស់​អ្នក និង​ថែម​ទាំង​នាំ​យក​ភាព​ជោគជ័យ​មក​ហើយ​អ្នក​ទៀត​។ អ្នក​អាច​រៀន​បណ្តុះ​ផ្នត់គំនិត​នេះ​តាម​វិធី​ងាយ​ៗ​ខាងក្រោម​៖

១. ទំនួល​ខុស​ត្រូវ

ដើម្បី​អភិវឌ្ឍន៍​ខ្លួន អ្នក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ ឬ​មានការ​ប្តេជ្ញា​ក្នុង​ការ​ទទួលយក​ទំនួល​ខុស​ត្រូវ​។ ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ទទួលយក​ទំនួល​ខុស​ត្រូវ និង​បង្ហាញ​តម្លៃ​នេះ​ដាក់​មនុស្ស​ដែល​ធ្វើការ​ជាមួយ​អ្នក​ព្រោះ​ពួក​គេ​នឹង​អនុវត្ត​តាម​អ្នក​ដែរ​។

២. កុំ​ខ្វល់ខ្វាយ​ពី​អ្វី​ដែល​អ្នក​ដទៃ​មាន

អ្នក​ត្រូវ​តែ​ជៀសវាង​ការ​ច្រណែនឈ្នានីស​អ្នក​ដទៃ​ពេល​ដែល​អ្នក​ព្យាយាម​ផ្តោត​ស្មារតី​របស់​អ្នក​លើ​អ្វីមួយ ឬ​ព្យាយាម​ដឹកនាំ​ក្រុម ឬ​អាជីវកម្ម​របស់​ខ្លួន​។ ការ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​ដទៃ​មាន និង​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​មាន​តែ​រារាំង​អ្នក​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ធំ​ៗ​ទៅ​វិញ​ទេ​។

៣. ក្លាយជា​អ្នកមាន​ជំនាញ​ត្រឹមត្រូវ​ក្នុង​វិស័យ​របស់​អ្នក

ពិភពលោក​នេះ​ពោរពេញ​ទៅ​ដោយ​ការ​បោកប្រាស និង​ការ​កុហក ជា​ពិសេស​ក្នុង​ពិភព​ប្រព័ន្ធ​សង្គម​។ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ជា​អ្នកជំនាញ​ក្នុង​ផ្នែក​អ្វីមួយ​បើ​យោង​ទៅ​តាម​អំណះអំណាង​របស់​ពួក​គេ​លើ​ប្រព័ន្ធ​សង្គម​។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​ជា​អ្នកជំនាញ​ពិតប្រាកដ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម ព្រោះ​ឈ្មោះ​របស់​អ្នក​នឹង​នាំ​យក​ការ​គោរព និង​ជឿ​ទុកចិត្ត​ពី​អ្នក​ដទៃ​។

៤. កុំ​យកចិត្តទុកដាក់​ពេល​លើ​ការ​បរាជ័យ​របស់​អ្នក

ទោះជា​មនុស្ស​ម្នាក់​ៗ​ត្រូវ​យល់​ដឹង​ពី​ចំណុចខ្សោយ​របស់​ខ្លួន និង​ព្យាយាម​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ពិតមែន អ្នក​មិន​ត្រូវ​ចង​ចាំ​ការ​បរាជ័យ​របស់​អ្នក​ខ្លាំង​ពេក​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​បាក់ទឹកចិត្ត និង​ប៉ះពាល់​ដល់​ការ​ផ្តោត​ស្មារតី​របស់​អ្នកផង​ដែរ​ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564613