
រាជធានីភ្នំពេញ ៖ តារាកំប្លែងសមាជិករបស់នាយក្រឹម គឺនាង លន់ ដាណេ បានបាត់មុខមួយរយៈពេលនេះស្រាប់តែធ្លាយដំណឹងថា បានសម្រាលកូនប៉ុន្មានថ្ងៃមុន។ នាងលេងឈុតមួយក្ឌាំងទៀតនេះ មិនចាញ់តារាសម្តែង ឌុច លីដា ដោយមានកូនអត់ដែលធ្លាយរឿងរៀបការ។
យ៉ាងណាមិញ លន់ ដាណេ នៅតែមិនទាន់បង្ហើបថា ស្វាមីនាងជាមនុស្សមានមុខការបែបណាឡើយ។ លន់ ដាណេ ធ្លាប់ទម្លាយថា មានគូស្នេហ៍ តែនាងមិនដែលបង្ហើបថា មានគម្រោងចូលរោងការជាមួយគូគាប់អោយគេបានដឹងឡើយ។ ស្រាប់តែស្ងាត់ៗ ដាណេ តារាកំប្លែងមាត់ បានកើតកូនមួយបាត់ទៅហើយ ដែលកូនដំបូងនោះជាកូនប្រុសឈ្មោះ «មេឃ» ។
ដាណេសប្បាយចិត្តនៅពេលដែលនាងបានកូនបីបមដូចគេ ហើយថែមទាំងបានលាភចូលព្រមៗតែម្តង ។ នាងបានកាដូជារបស់ប្រើល្អៗ និងផ្ទះថ្មមួយថ្មីសន្លាងតម្លៃរាប់ម៉ឺន។ អាចបញ្ជាក់ថា លន់ ដាណេ ពិតជារកបានបុរសជាគូស្នេហ៍មានទ្រព្យស្តុកមិនខាន ព្រោះមួយរយៈនេះ នាងបានប្រើជីវិតឡូយឆាយច្រើន។ គេឆ្ងល់តែម្យ៉ាង កំពុងតែជាប់សូ សម្តែងជាមួយនាយក្រឹមសុខៗ បាត់មុខមិនដល់បីខែ ដាណេ សម្រាលកូន។ នេះប្រហែលជានាងតស៊ូពពោះបណ្តើរ សម្តែងបណ្តើរ។ លន់ ដាណេ ធ្លាប់បានដកខ្លួន ចេញពីនាយក្រឹម ដោយសម្ងំរកស៊ីមុខរបរថ្មី។ ប៉ុន្តែខ្វះតិចនិចរកស៊ីនាង ក៏ខាតឡុងចុងច្រើនម៉ឺនដុល្លារ។ ពេលនោះហើយនាងបានមកសុំនាយក្រឹមជាមេ សម្តែងឡើងវិញក៏លេចធ្លោម្តងទៀត ព្រោះមានសមត្ថភាពគួរសម៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព