Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្ញាក់​ផ្អើល! ពលរដ្ឋ​ជីក​ប៉ះ​​បដិមាករ​ថ្មគោល​​កប់​ក្នុង​ដី​ចម្ការ​នា​ខេត្ត​ព្រះ​វិហារ​

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​ជូន​ដំណឹង​ទៅ​​ដល់​អាជ្ញាធរ​ជំនាញ​ខាង​មន្ទីរ​វប្បធម៌​ និង​នគរ​បាល​បេតិកភណ្ឌ​ក្រោយ​ខ្លួន​ជីក​ប៉ះ​វត្ថុ​បុរាណ​២​ដុំ​ក្នុង​​ដី​ចម្ការ​របស់​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីតាំង​ដែល​ជីក​ប៉ះ​ស្ថិត​នៅ​ក្នុង​ភូមិ​ខ្នារ​ថ្មី ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​មាន​ចម្ងាយ​ពី​ប្រាសាទ​ព្រះ​ខ័ន​កំពង់​ស្វាយ​ ប្រហែល ១០ គីឡូម៉ែត្រ។​ ក្រោយ​ការ​ជូន​ដំណឹង ក្រុម​អភិរក្ស​ប្រាសាទ​ព្រះ​ខ័ន​រួម​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ​បាន​ចុះ​ពិនិត្យ​មុន​​នេះ​នៅ​ទីតាំង​ខាងលើ​ដើម្បី​ស្រាវជ្រាវ​ និង​ចាត់​វិធានការ​បន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​បដិមាករ​ដែល​ពលរដ្ឋ​ជីក​ប៉ះ​ពេល​ធ្វើ​ចម្ការ​ស្ថិត​នៅ​ក្នុង​ជម្រៅ​២​ម៉ែត្រ​ទៅ​ក្នុង​ដី​ និង​មាន​ចំនួន​២​ផ្ទាំង។​ ផ្ទាំង​ទី​មួយ​គឺ​ជា​ចម្លាក់​ព្រះពុទ្ធ​ប្រក់​នាគ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន ឬ​ក្រោយ​អង្គរ (?) និង​មួយ​ផ្ទាំង​ទៀត​​ទំនង​ជា​ចម្លាក់​ទ្វារ​បាល​ ឬ​ទេព​អ្វី​មួយ​​​មិន​ច្បាស់​ត្រូវ​រង់​ចាំ​មន្ត្រី​ជំនាញ​ធ្វើ​ការ​បក​ស្រាយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដែល​គេ​ប្រទះ​ឃើញ​ចម្លាក់​បុរាណ​ខ្មែរ​កប់​នៅ​ក្នុង​ដី​។ ​ដំបូង​គេ​គឺ​តោ​ថ្ម​នៃ​ប្រាសាទ​មេបុណ្យ​ ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​បន្ទាយ​ឆ្មារ, ទី​២​គឺ​បដិមា​ព្រះ​ពុទ្ធ​ជា​ច្រើន​អង្គ​ជីក​ឃើញ​នៅ​អង្គរវត្ត, ទី​៣​គឺ​រូប​សំណាក​សត្វ​អណ្ដើក​នៅ​ស្រះ​ស្រង់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ ចិត្រា​ 


from: https://tnaot.com/km/m/detail/article/9564605