ស្វាយរៀង៖បុរសម្នាក់ខឹងអ្នកគ្រូពេទ្យមិនស្រលាញ់ខ្លួនបានធ្វើសកម្មភាពស្ទាក់វាយអ្នកគ្រួពេទ្យតាមផ្លូវបណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២០នៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាវាយនារីម្នាក់ដែលជាគ្រូពេទ្យរងរបួសយ៉ាងដំណំខណះតាមសុំស្នេហ៏នាងមិនព្រមស្រលាញ់ នគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះព្រាប ភារម្យ អាយុ២៩ឆ្នាំ នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែកខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះមានឈ្មោះម៉ី សេរីអាយុ២៨ឆ្នាំបម្រើការងារនៅមន្ទីពេទ្យបង្អែកស្រុករមាសហែករស់នៅភូមិតាវាំងឃុំគគីរ ស្រុករមាសហែក បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុនាងបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅមន្ទីពេទ្យបង្អែកស្រុករមាសហែកគោលបំណងត្រលប់មកផ្ទះដូចសព្វដងខណះនោះស្រាប់តែជនសង្ស័យដែលរស់ក្នងភូមិឃុំជាមួយគ្នាដែលតាមសុំស្នេហ៏។
ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់បានជិះម៉ូតូមកឈប់ក្បែរួចបានស្ទុះវាយមួយដៃនិងបុកម៉ូតូផ្តួលចាប់ច្របាច់កអូសទៅខាងត្បូងថ្នល់វាយជាច្រើនដៃក្រោយមកនាងបានសំពះអង្វរទើបជនសង្ស័យព្រមឈប់វាយ។ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាននិងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រើហឹង្សាពិតប្រាកដមែនទើបសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។ផេង ភាព