អ្នកដែលប្រព្រឹត្តធ្វើនូវបុញ្ញកិរិយាវត្ថុទាំងឡាយមានទាន សីល ភាវនាជាដើម លុះណាងតែបុគ្គលនោះមានសទ្ធាជ្រះថ្លាញុំាងចិត្តឱ្យស្ថិតក្នុងអំពើដ៏ស្អាតបរិសុទ្ធ ទើបអាចលះទ្រព្យជាទានបាន ។
តទៅនេះជាហេតុបីយ៉ាងដែលនាំឱ្យកើតបុណ្យគឺ ១- មានចិត្តជ្រះថ្លា ២- មានចិត្តតក់ស្លុត កើតសង្វេគក្នុងសង្ខារ និង៣- មានចិត្តស្អាតដោយកាយវាចាចិត្ត ។
ហេតុបីយ៉ាងនេះហើយដែលនាំឱ្យបុណ្យ ហើយបុណ្យនេះឯងដែលផ្តួលផ្តើមឱ្យកើតទៅជាកម្រៃផល គឺសេចក្តីសុខក្សេមក្សាន្តទាំងក្នុងជាតិនេះនិងជាតិខាងមុខ ។ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព