Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះ​ទៅ​​សៀមរាប​! សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​​រដ្ឋបាល​ខេត្ត​រៀបចំ​កម្មវិធី​​ជា​ច្រើន​ទទួល​អ្នក​ទេសចរ​

ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​មាន​វិស្សមកាល​ខ្នាត​តូច​មួយ​នៅ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែ​សីហា​ ខាង​មុខ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ឈប់​សម្រាក​សង​កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

ការ​សម្រាក​នេះ​មាន​រយៈ​ពេល​៥​ថ្ងៃ​ ប៉ុន្តែ​បើ​បូក​ថ្ងៃ​សៅរ៍ អាទិត្យ​ នៅ​ដើម​សប្ដាហ៍​ និង​ចុង​សប្ដាហ៍​ទៀត​គឺ​កើន​រហូត​ដល់​៩​ថ្ងៃ​ឯណោះ។​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​គិតគូរ​រួច​ហើយ​ពី​ទីតាំង​ដែល​គ្រោង​ទៅ​លេង​កម្សាន្ត​ ប៉ុន្តែ​បើ​មិន​ទាន់​មាន​គម្រោង​​អាច​នាំ​គ្នា​ទៅ​លេង​សៀមរាប​បាន​។​

ខេត្ត​សៀមរាប​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​តាម​បែប​ប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដោយ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ រៀប​ចំ​ដោយ​រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​ ចាប់​ពី​​ថ្ងៃទី១៧ ដល់ ២១ ខែ​សីហា ឆ្នាំ២០២០។​

កម្មវិធី​កម្សាន្ត​ដែល​​គ្រោង​រៀប​ចំ​រួមមាន៖ ១.កម្មវិធី​សាសនា បួងសួង​សុំ​សេចក្ដី​សុខ, ២.កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុក,​ ៣.កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាង​គេ​នៅ​ខេត្ត​សៀមរាប,​ ៤.ផ្សារ​ទឹក, ៥.ផាប់​ស្ទ្រីត, ៦.កម្មវិធី​ជិះកង់,​ ៧.កម្មវិធី​កីឡា​វាយ​កូន​ហ្គោល,​ ៨.កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន,​ ៩.ផ្ទាំង​ទស្សនីយភាព​សិល្បៈ។

ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩ ខេត្ត​បាន​គិតគូរ និង​ទទូច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍ ចូល​រួម​អនុវត្ត​វិធាន​ការ​ការពារ​ជំងឺ​កូវីដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​ខាង​ក្រោម៖ ១. កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រមា ២.កុំ​ភ្លេច​ជែល ឬ​អាល់​កុល​លាង​ដៃ (យើង​បាន​ត្រៀម សាប៊ូ​លាង​ដៃ​ជូន​នៅ​តាម​ទី​សាធារណ​ផង​ដែរ) ៣.កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព៕



from: https://tnaot.com/km/m/detail/article/9564239