ហាណូយ ៖ នៅថ្ងៃទី៦ សីហា ២០១២ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា មានករណីឆ្លង COVID-19 សរុបចំនួន៣៤ករណីថ្មីទៀត នាំចំនួនអ្នកឆ្លងសរុបកលនដល់ ៧៤៧ករណី និងបន្ថែមអ្នកស្លាប់ ២នាក់ទៀត អ្នកទាំងពីរមានអាយុ ៦៧ឆ្នាំ ហើយមានស្ថានភាពសុខភាព នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១០នាក់ ។
យោងតាមក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា មានករណីចំនួន៣ ជាករណីនាំចូលប្រទេសវៀតណាមពីបរទេស ខណៈពេលដែលករណីផ្សេងៗទៀតត្រូវបានកត់ត្រាថា ជាករណីចម្លងនៅក្នុងប្រទេស ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ១១នាក់បន្ថែមទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយ ។ នៅក្នុងប្រទេសអ្នកជាសះស្បើយឡើងដល់ចំនួន ៣៩២នាក់ ខណៈពេលនេះ មានមនុស្សជិត ១៧០.៥០០នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា និងកំពុងតាមដានសុខភាព ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព