ទូរសព្ទស៊េរីថ្មី របស់ក្រុមហ៊ុន Xiaomi ត្រូវបានទទួលស្គាល់ពីក្រុមហ៊ុន TENAA កាលពីសប្តាហ៍មុន ហើយត្រូវបានគេសង្ស័យថាជាទូរសព្ទ Redmi K30 Ultra ។ ក្រោយមកក្រុមហ៊ុនក៏បានបញ្ជាក់ថា ទូរសព្ទថ្មីនេះគ្រោងនឹងមកដល់នៅខែនេះដោយអបអរសាទរក្នុងមួយទសវត្សរ៍ដំបូងនៃពិភពស្មាតហ្វូនផងដែរ ។
ទូរសព្ទ Redmi K30 ស៊េរីថ្មីនេះត្រូវបានគេរំពឹងទុកនៅថ្ងៃទី១៤ ខែសីហា ប៉ុន្តែថ្ងៃនេះក្រុមហ៊ុន Xiaomi បានបង្ហើបឱ្យដឹងថានឹងចេញលក់នៅថ្ងៃអង្គារទី១១ ខែសីហានេះ។
ភាពខុសប្លែកគ្នារវាង Redmi K30 Pro និង Redmi K30 Pro Zoom គឺទៅលើបន្ទះឈីបតែប៉ុណ្ណោះ។ លក្ខណៈពិសេសផ្សេងទៀតទាំងពីរម៉ូឌែលហាក់បីដូចជាមានភាពស្រដៀងគ្នាច្រើន ដែលមានកាមេរ៉ាខាងមុខទំហំ 64 MP, កាមេរ៉ាខាងក្រោយទំហំ 20 MP, RAM រហូតដល់ 12 GB និងអង្គផ្ទុកទិន្នន័យទំហំ 512 GB ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena