Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌​ដល់ប្រទេសលីបង់

ប្រទេសថៃត្រៀមខ្លួនផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេស លីបង់ រួចរាល់ហើយ បន្ទាប់ពីមានការផ្ទុះសារធាតុគីមីដ៏សាហាវនៅទី​ក្រុង Beirut កាលពីថ្ងៃអង្គារ ​​ដែលបានសម្លាប់មនុស្សជាង ១០០នាក់ និងមានមនុស្សរាប់ពាន់នាក់រងរបួស។

យោងតាមអភិបាលក្រុង Beirut ​លោក Marwan Abboud បានឱ្យដឹងថា ការផ្ទុះដ៏ធំនៅកំពង់ផែសំខាន់របស់ប្រទេស លីបង់ ​ក្នុងក្រុង Beirut បានធ្វើឱ្យមនុស្សជាង ៣០០ ០០០ នាក់គ្មានផ្ទះសម្បែងនិងបង្កការខូចខាត​អស់ជាងពាក់កណ្តាលទីក្រុងដែល​ប៉ាន់ស្មានជាទឹកប្រាក់​ប្រមាណជា ៣​ប៊ីលានដុល្លារអាមេរិក។ រដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក​ Don Pramudwinai បាន​មានប្រសាសន៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃមានឆន្ទៈក្នុងការផ្តល់ជំនួយ​ផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ​​។ អ្នកនាំពាក្យក្រសួងការបរទេសលោក Cherdkiat Atthakor បាន​មានប្រសាសន៍ថា មានជនជាតិថៃប្រមាណ ២០០នាក់ កំពុងធ្វើការនៅប្រទេសលីបង់ ​ប៉ុន្តែតាមរបាយការណ៍គឺគ្មាននរណាម្នាក់បានរងរបួសឬស្លាប់ដោយសារហេតុការណ៍នេះទេ។

ក្រសួងការបរទេសនិងស្ថានទូតថៃប្រចាំនៅ​ទីក្រុង​ Riyadh ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតាមដានស្ថានការណ៍នេះជាប់ជានិច្ច។ ​

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធចាន់អូចា និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក​ Don Pramudwinai ​បាន​ផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំមួយដល់​ប្រទេសលីបង់។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីនៃប្រទស លីបង់ បាន​មានប្រសាសន៍ថា ​អាម៉ូញ៉ូមនីត្រាតចំនួន ២ ៧៥០តោន ដែលប្រើក្នុងជីនិងគ្រាប់បែកត្រូវបានគេគិតថា​ជាកត្តាលីករ​ដែលធ្វើឱ្យមានការផ្ទុះនេះឡើង។ សារធាតុគីមីទាំងនេះត្រូវបានរក្សាទុកអស់រយៈពេល ៦ឆ្នាំ មកហើយនៅឯកំពង់ផែដោយមិនមានវិធានការសុវត្ថិភាពនោះទេ ហើយនេះក៏ជាហេតុដែលនាំឱ្យមានការផ្ទុះយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការពារជាតិថៃលោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich បានមានប្រសាសន៍ថា ប្រទេសថៃមានវិធានការត្រឹមត្រូវក្នុងការធានាសុវត្ថិភាពនៃសារធាតុគីមីទាំងនោះ។ ការនាំចូលអាម៉ូញ៉ូមនីត្រាតត្រូវបានចាត់ទុកថាជាគ្រឿងសឹក ការផ្ទុកនិងការប្រើប្រាស់របស់ពួក​វាត្រូវបានកំណត់ដោយច្បាប់គ្រប់គ្រងផ្នែកអាវុធ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9562270