របៀបធ្វេីសម្លរប្រហេីរទំពាំងដែលជាសម្លរឆ្ងាញ់ប្រចាំគ្រួសារខ្មែរ
#គ្រឿងផ្សំ
– ត្រី (ត្រីពោធិ ត្រីកែ ត្រីឆ្លាំង….)
– សាច់ជ្រូកបីជាន់
– ទំពាំងស្រស់ ស្លឹកងប់ ផ្ទី ស្អំ ស្លឹកបាស ននោង ល្ពៅ ផ្សិតអំបោះ ផ្សិតចំបេីង ស្នៀតពោត ត្រួយល្ពៅ
– ទឹកត្រី
-ប៊ីចេង
-ស្ករស
-អំបិល
– ប្រហុកចិញ្ច្រាំ
-ស្លឹកគ្រៃញីអោយទក់រួចចងចំណង
-ស្លឹកក្រូច
-ខ្ទឹមស រមៀត និងខ្ជាយដំវាអោយសំប៉ែតល្មម
#វិធីធ្វើ
– ដាក់ស្ងោរទំពាំងហេីយបង់អំបិលបន្តិច និងអង្ករមួយចិបហើយយកទៅរំងាស់អោយពុះបិទភ្លេីងចាក់ទំពាំងចេញលាងអោយស្អាតម្ដងទៀតទុកអោយស្រុះទឹក
– បន្ទាប់មកចាក់ទឹកចូលឆ្នាំងសម្លរបង់ស្លឹកគ្រៃ ខ្ទឹមស រមៀតនិងខ្ជាយដាំអោយពុះបង់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ត្រី ហេីយយេីងដាក់ល្ពៅ ទំពាំង ផ្សិត ស្នៀតពោតទើបដាក់ទឹកត្រី អំបិល ប៊ីចេង ស្ករសទុកអោយពុះទេីបដាក់ននោង ស្លឹកងុប ផ្ទី ស្អំ ត្រួយល្ពៅ ស្លឹកបាស់ចូល ទុកអោយពុះម្ដងទៀតភ្លក់មេីលអោយល្មមរួចជាការស្រេច។
ប្រភព: facebook