Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌាបានបិទ App របស់ចិនជាច្រើន រួមទាំង Mi Browser និង Baidu search application

Reuters ប្រចាំក្រុងញូវដេលី ប្រទេសឥណ្ឌាបានចេញផ្សាយនាថ្ងៃពុធ ទី៥ ខែសីហានេះថា មានបណ្ដាញផ្ដល់ព៍ត៌មានចំនួន ៣ នាក់បានប្រាប់ដូច្នេះថា ឥណ្ឌាបានបិទ App របស់ចិនជាច្រើន រួមទាំង Mi Browser និង Baidu search application នេះបើយោងតាមការផ្ទុះអាវុធនៅព្រំដែនចិន-ឥណ្ឌា! ហើយភាគីទាំងពីរបន្ទោសគ្នា ខណៈភាពតានតឹងកាន់តែខ្លាំង ក្រោយមកក្រុងញូវដេលី នៃប្រទេសឥណ្ឌាបានវាយប្រហារមកលើក្រុមហ៊ុនចិនសារជាថ្មីម្ដងទៀត។

ឥណ្ឌាបានប្រកាសនៅខែមិថុនា ឆ្នាំនេះថា កម្មវិធីចិនចំនួន៥៩បានគំរាមគំហែង“ អធិបតេយ្យនិងបូរណភាពទឹកដី”របស់ប្រទេសឥណ្ឌ ក្នុងនោះរួមទាំង TIKTOK , Alibaba , UC Browser និង កម្មវិធីផ្សេងទៀតដូចជា Mi community app ។

ប្រភពព័ត៌មានបានប្រាប់ទៀតថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ឥណ្ឌាបានបិទ App របស់ចិនចំនួន៤៧បន្ថែមទៀត ដែល App ទាំងនេះសុទ្ធសឹងជា App ថតចំលង ឬ App មានបច្ចុប្បន្នភាពខុសគ្នា។

ប្រភពបានបន្ដថា សកម្មភាពរបស់រដ្ឋាភិបាលឥណ្ឌាលើកមិនត្រូវបានប្រកាសជាសាធារណៈនោះទេ ប៉ុន្ដែមាន App ខ្លះត្រូវបានបូកបញ្ជូលក្នុងបញ្ជីខ្មៅរួចហើយ ក្នុងនោះរួមមាន Mi Browser និង Baidu search application ។

បច្ចុប្បន្ននេះមិនត្រូវបានគេដឹងថាមាន App ប៉ុន្មានបន្ថែមទៀតដែលរងផលប៉ះពាល់។

រីឯក្រសួងព័ត៌មានបច្ចេកវិទ្យាឥណ្ឌា និងស្ថានទូតចិននៅក្រុងញូវដេលី នៃប្រទេសឥណ្ឌាមិនបានឆ្លើយតបនឹងសំណើរបស់អ្នកយកព័ត៌មានសុំការអត្ថាធិប្បាយទេ ។ កន្លងមក ចិនបានរិះគន់ការសម្រេចចិត្ដរបស់ឥណ្ឌាក្នុងការបិទ App របស់ចិនទាំងនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Mi ប្រចាំឥណ្ឌាបាប្រាប់ថា ខាងក្រុមហ៊ុនកំពុងសាកល្បងស្វែងយល់អំពីបញ្ហាដែលកើតឡើង រីឯក្រុមហ៊ុន Baidu វិញបានបដិសេធចំពោះការសុំអត្ថាធិប្បាយ ។

បញ្ជាហាមឃាត់ប្រើប្រាស់ App ចិននៅប្រទេសឥណ្ឌាដែលបានបិទមិនឲ្យ Mi Browser អាចប្រើប្រាស់បាននៅឥណ្ឌា ហើយនេះជាផលប៉ះពាល់ខ្លាំងមួយ ដែលតម្រូវអោយក្រុមហ៊ុន Mi ពេលលក់ទូរសព្ទថ្មីត្រូវឈប់បំពាក់ Mi Browser ក្នុងទូរសព្ទបន្ដទៀត។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Counterpoint ស្រាវជ្រាវបច្ចេកវិទ្យានៅហុងកុងបានអោយដឹងថា ទីផ្សារទូរស័ព្ទឆ្លាតវៃ Mi នៅឥណ្ឌាមានចំណាត់ថ្នាក់លេខមួយ ដែលមានអ្នកគាំទ្រប្រើប្រាស់រហូតដល់ ៩០ លាននាក់។

វិធានការហាមឃាត់ App ចិនចលនាលើទីផ្សាររបស់ឥណ្ឌានេះគឺជាវិធីសាស្ដ្ររបស់ឥណ្ឌាក្នុងការប្រឆាំង និងដណ្ដើមយកឥទ្ធិពលទីផ្សារសេវាកម្មអ៊ីនធើណេតរបស់ចិនក្នុងប្រទេសឥណ្ឌានេះ។

នៅក្នុងខែមិថុនាឆ្នាំនេះ ​ប្រទេសមហាអំណាចដែលមានអាវុធនុយក្លេអ៊ែក្នុងដៃទាំងពីរសងខាង រវាងចិន និងឥណ្ឌាបានផ្ទុះអាវុធតាមព្រំដែន ក្នុងនោះបណ្ដាលឲ្យទាហ៊ានឥណ្ឌា២០នាក់បានបាត់បង់ជីវិត។

បន្ថែមទៀត ឥណ្ឌាសង្ឃឹមថានឹងធ្វើការរឹតបន្ដឹងលើវិធានការនីតិវិធីអនុម័តសម្រាប់ក្រុមហ៊ុនចិនណាដែលមានបំណងធ្វើការវិនិយោគ និង ក្រុមហ៊ុនចិនណាដែលមានបំណងចូលដេញថ្លៃយកគម្រោងរបស់រដ្ឋាភិបាលឥណ្ឌា ។

from: https://tnaot.com/km/m/detail/article/9561727