Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិត​អត់? ល្បី​ថា រាជ​នី​ក្រមា បង្កាត់ភ្លើង​ស្នេហា​ជាមួយ លោក ហ្សូ​ណូ

រាជធានី​ភ្នំពេញ ៖ ស្រី​ស្រស់​ស្អាត​ដែល​រហ័ស្ស​នាម «​រាជ​នី​ក្រមា​» កញ្ញា មាន សូ​នី​តា កាន់តែ​ធ្វើ​អោយ​មហាជន អ្នកគាំទ្រ​មានការ​សង្ស័យ​ជា​ច្រើន​ទៅ​លើ​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​បុរស​សង្ហារ​សាច់ដុំ និង​ជា​តារាចម្រៀង​ប្រស​លោក ហ្សូ​ណូ កាន់តែ​ស៊ីជម្រៅ ក្រោយ​ពី​រូប​នាង​បង្ហាញ​រូបភាព​យ៉ាង​សិទ្ធ​ស្នា​ត​ជា​ច្រើន​សន្លឹក​។

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្តែង​ស្រី​រូប​នេះ​ហាក់​កាន់តែ​បង្ហាញ​អារម្មណ៍​មួយ​ទៅ​កាន់​តារាចម្រៀង​ប្រុស នៅ​ក្នុង​ផលិតកម្ម​រស្សី​ហង្ស​មាស​មួយ​រូប​នេះ​កាន់តែ​ខ្លាំង​ហើយ រហូត​រូប​នាង​បាន​ហ៊ាន​និយាយ​ទៅ​កាន់​លោក ហ្សូ​ណូ​យ៉ាង​ពេញ​ៗ​មាត់​ថា ជា Crush របស់​នាង​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រី​ស្អាត​រូប​នេះ​រូប​នេះ ថែម​ទាំង​បាន​សរសេរ​សារ​បង្កប់​អត្ថន័យ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ទំនាក់ទំនង​មួយ​ធ្វើ​អោយ​មហាជន​កាន់តែ​សង្ស័យ​កាន់តែ​ខ្លាំង នៅ​ក្នុង​បណ្តាញ​សង្គម Instagram ថា « នេះ​ជា​អ្វី​ដែល​រូប​នាង​ខ្ញុំ​សម្លឹង​ទៅ​កាន់ crush របស់ខ្ញុំ​» ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ទាំង​២ ក៏​បាន​ចូល​លេង​ពាក្យ​សម្តី​ជាមួយ​គ្នា តាម​រយៈ​ការ comment យ៉ាង​ផ្អែមល្ហែម​ថែម​ទៀត​ផង ជា​ហេតុ​នាំ​អោយ​មហាជន ចង់​ដឹង​កាន់តែ​ច្បាស់​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​២ យ៉ាងណា​អោយ​ពិតប្រាកដ ពីព្រោះ​តែ​នា​ពេល​កន្លង​មកនេះ កញ្ញា​មាន សូ​នី​តា​ធ្លាប់​បាន​ប្រាប់​ថា​លួច Crush ទៅ​លើ​លោក ហ្សូ​ណូ តាំងពី​យូរ​មក​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ទាំង​២ រវាង​លោក ហ្សូ​ណូ និង​កញ្ញា មាន សូ​នី​តា កំពុង​តែ​សហការ​ចាប់ដៃ​គ្នា​ថត​ខ្សែ​ភាគ​យន្ត​ថ្មី ដែល​ទាក់ទង​ទៅ​នឹង​ល្ខោនខោល ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ ដែល​អ្នក​ទាំង​២​ចាប់ដៃ​គ្នា​នៅ​ក្នុង​ខ្សែ​ភាគ​យន្ត​បែប​នេះ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9561537