Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់​បានពលរដ្ឋ​៨​នាក់ និងបញ្ជូន​មក​វិញ​២០​នាក់ ក្នុង​ថ្ងៃ​តែ​មួយតែម្តង

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​លួច​ឆ្លង​ដែន​ខុសច្បាប់​នៅ​តែ​កើត​មាន​ស្ទើរ​រាល់ថ្ងៃ ខណៈ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​តាម​រថយន្ត​ទ្រុង​ក៏​កើត​មាន​ជា​ហូរហែ​ផង​ដែរ​។

តាមសេចក្តីរាយការណ៍​បន្ត​ថា ជួនកាល​តាម​ច្រក​កិច្ចព្រមព្រៀង (​ច្រករបៀង​អូរ​បី​ជាន់​) ជួនកាល​តាម​ច្រក​តំបន់ និង​ខ្លះ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាដើម​។

ជាក់ស្តែងកន្លង​ទៅ​នេះ មាន​ពលករ​ប្រុស​-​ស្រី​ចំនួន​២០​នាក់​ដែល​ភាគី​ថៃ​បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ដឹក​តាម​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រគល់​ឲ្យ​នគរបាល​អន្តោប្រវេសន៍ ក្រោយ​ចាប់ខ្លួន​ក្នុង​ខេត្ត​ស្រះ​កែវ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។ ក្នុងថ្ងៃដដែលនេះផងដែរក៏មានបញ្ជូន ពលករ​ចំនួន​៨​នាក់​ទៀត ដែល​លួច​ឆ្លង​ដែន​ចូល​ទៅ​ដី​ថៃ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ឈម​នឹង​ទឹកដី​កម្ពុជា ស្រុក​ថ្មពួក​ផង​ដែរ​។

តាមក្រុមមន្រ្តីជំនាញបានរាយការណ៍ថា រាល់​ការ​បញ្ជូន​ត្រឡប់​ពី​ថៃ ពលករ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​វាស់​កំ​ដៅ ដើម្បី​ពិនិត្យ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ​គ្រប់​គ្នា​ៗ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9560856