Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនបរទេសម្នាក់ត្រូវស្ត្រីជនជាតិថៃវាយធ្វើបាបនៅខាងមុខភោជនីយដ្ឋានក្រុង pattaya

​អាជ្ញាធរនៅទីក្រុង​ Pattaya បានរាយការណ៍​កាលពីម្សិលមិញនៅម៉ោងប្រហែល​ ៦ ល្ងាចថា មានបុរសជាជនបរទេសម្នាក់ត្រូវ​ស្ត្រី​មិនស្គាល់អត្តសញ្ញាណម្នាក់វាយធ្វើបាបនៅមុខភោជនីយដ្ឋាន McDonald ​​នៅតាមបណ្តោយ​ឆ្នេរ។

ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ១៥ នាទីល្ងាចម្សិលមិញនៅមុខភោជនីយដ្ឋាន McDonald ដែលមានទីតាំងស្ថិតនៅលើ​តាមបណ្តោយឆ្នេររវាងភូមិ​ soi ៥ និង soi ៦ ។ ជនដៃដល់បានវាយប្រហារបុរសជនបរទេសហើយក៏រត់ចេញ​ពីកន្លែងកើតហេតុមុនពេលប៉ូលិស​​មកដល់ ដោយទុកឱ្យជនរងគ្រោះមានរបួស​ព្រមទាំងមានឈាមនៅ​ខាងមុខភោជនីយដ្ឋាន McDonald ​។ ប៉ូលិសនឹងសួរចម្លើយជនរងគ្រោះនៅពេលរូបគេបានជាសះស្បើយ ព្រោះថា ​​មូលហេតុពិតប្រាកដនៃរឿងអំពើហឹង្សានេះគឺមិនទាន់ដឹងថាបណ្តាលមកពីអ្វីឡើយ។

លើសពីនេះ ប៉ូលិសនឹងឆែកកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកមុខជនសង្ស័យ និងដើម្បីប្រមូលភស្តុតាង​ចាត់ការ​ជនសង្ស័យទៅតាមផ្លូវច្បាប់។ ​ប៉ូលិសបានបញ្ជាក់ថា សាក្សីដែលនៅក្បែរកន្លែងកើតហេតុក៏នឹងត្រូវបានសាកសួរផងដែរ៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9560819