អ្នកកើតឆ្នាំជូត រោង វក រាសីក្នុងថ្ងៃនេះចំពោះការងាររបស់លោកអ្នកបានប្រសើរឡើងវិញ ពិសេសអាចទទួលដំណឹងល្អក្នុងរឿងអ្វីមួយក៏ថាបាន
តាមក្បួនហោរាសាស្ត្រ ថ្ងៃព្រហស្បត្តិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះជោគជតារាសីរបស់លោកអ្នកបានឡើងខ្ពស់ប្រសើរឡើងវិញ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្តីសង្ឃឹមជានិច្ច ហើយបញ្ហាដែលជាឧបទ្រពចង្រៃយាយីក៏បានធូរស្រាលទៅវិញផង។
ជំនួញ ៖ មានការរីកលូតលាស់ទៅមុខជាសន្សឹមៗហើយពិសេសបើលោកអ្នកចង់បើករបរថ្មីតែងហុចផលល្អច្រើនជាងអាក្រក់ផងដែរ។
ស្នេហា ៖ កំលោះក្រមុំពេលនេះបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាប្រទាំងប្រទើសបន្តិច ហើយបើទោះខិតខំពុះពារក៏មិនងាយស្រាយចេញឡើយ។
ជំនួញ ៖ ការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបញ្ហាចរាចរបន្តិចទើបប្រសើរ។
ស្នេហា ៖កំលោះក្រមុំកើតមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗកើតមានរកាំចិត្តនិងប្រឆាំងគ្នាច្រើន។
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយផលលំបាកក៏មានចំពោះមុខច្រើនដូចនេះទាល់តែខិតខំពុះពារបន្តិចទើបប្រសើរ។ទោះបីយ៉ាងណាលោកអ្នកត្រូវតែចាំពាក្យចាស់ថាបញ្ហាឧបសគ្គជាមេរៀន ហើយសតិបញ្ញានោះជាអាវុធក្នុងការស្រាយបញ្ហា។
ជំនួញ ៖ ត្រូវមានការទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អព្រោះថាអាចផ្តល់ផលប្រយោជន៍យ៉ាងប្រពៃ នាពេលក្រោយជាក់ជាពុំខាន។
ស្នេហា ៖ ចូរប្រយ័ត្នចិត្តរឹងមានះព្រោះតែការចង់ឈ្នះគ្នាកើតជារឿងជម្លោះវិវាទឡើង។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នាពេលនេះ ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរណាស់ណាទេ ម្ល៉ោះហើយធ្វើឱ្យជួបនូវបញ្ហាលំបាកមួយចំនួនត្រូវឆ្លងកាត់ផងដែរ។ចំពោះការប្រកបការងារក្នុងថ្ងៃនេះដែរលោកអ្នកជួបបញ្ហាប្រទាំងប្រទើសច្រើន ហើយបើមិនខិតខំពុះពារទេនោះផលសម្រេចពិតជាមិនងាយស្រាយចេញដែរ។
ជំនួញ ៖ មិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃធ្វើឱ្យការលក់ដូរកាន់តែមិនដាច់។
ស្នេហា ៖ ប្រុសស្រីមានដំណើរប្រទាំងប្រទើសចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ជឿនលឿនទៅមុខ និង ពិសេសអាចទទួលដំណឹងល្អក្នុងរឿងអ្វីមួយផង។
ជំនួញ ៖ នៅថ្ងៃនេះដែរបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុម និងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ។
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយហត់ពិសេសរឿងរាវតូចធំតែងចូលយាយីច្រើនទៀតផង។ទោះបីយ៉ាងណាលោកអ្នកអាចមានជីវិតគាប់ប្រសើរជាងមុនបើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារ។
ជំនួញ ៖ ថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវតូចធំណាស់ ។
ស្នេហា ៖ ប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារឬប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញផង។
ជំនួញ ៖ ជួបលើផលលំបាកច្រើនព្រោះចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ការធ្វើដំណើរឆ្ងាយជិតមិនសូវជួបបញ្ហាលំបាកទេគឺដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបនូវរឿងរាវប្រទាំងប្រទើស និង កើតការរកាំចិត្តផង។ក្រៅពីនេះកិច្ចការងារចូរប្រយ័ត្នចៅហ្វាយនាយថាស្តីបន្ទោសណាមួយឡើងគប្បីប្រយ័ត្នប្រយែង។
ជំនួញ ៖ មិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាថែមទៀត។
ស្នេហា ៖ កំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ជឿនលឿនទៅមុខ និង ពិសេសអាចទទួលដំណឹងល្អក្នុងរឿងអ្វីមួយផង។
ជំនួញ ៖ បើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់និងអាក្រក់មកល្អវិញបានគ្រប់ពេល។
ជំនួញ ៖ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះយកល្អលោកអ្នកត្រូវចាត់ចែងការងារចាស់ឬឯកសារចាស់ៗសល់ពីមុនមកក៏ប្រសើរដែរ។
ជំនួញ ៖ មានការជឿនលឿនទៅមុខតិចតួច ហើយប្រាក់ចំណូលទៀតសោតរកគ្រាន់បង្គ្រប់ក្រពះក៏សឹងថាយ៉ាប់ផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះងាយទទួលរងប៉ះពាល់ណាស់។
ស្នេហា ៖ កំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។
ជំនួញ ៖ ថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើន និងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕ ប្រភព៖ Cen