មានទីតាំងបើកលេងល្បែងអាប៉ោងមួយកន្លែង បានត្រូវកម្លាំងគណៈបញ្ជាការឯក ភាពខណ្ឌឫស្សីកែវ ចុះទៅបង្ក្រាបដោយដេញចាប់រត់ប្រសាចទាំងយប់ និងឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៣នាក់ ព្រមទាំងដកហូតបានមេអាប៉ោង ព្រមទាំងចាន និងសម្ភារមួយចំនួនទៀត ។
ការចុះបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅតារាងបាល់ចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ៩៩ ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ ។
បន្ទាប់ពីឃាត់ខ្លួនបាន អ្នកញៀនល្បែងទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖ កោះសន្តិភាព